ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក ផ្តល់ប្រាក់ចំនួន ១០០លានដុល្លារ ជួយដល់ស៊ូដង់ខាងត្បូង ដែលរងគ្រោះដោយទឹកជំនន់

ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ធនាគារពិភពលោក (WB) បានប្រកាសឲ្យដឹងថា ទឹកប្រាក់ជាកញ្ចប់សម្រាប់ ជួយសង្គ្រោះមានចំនួន ១០០លានដុល្លារ សម្រាប់ជនរងគ្រោះដោយ សារទឹកជំនន់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។

លោក Ousmane Dione នាយកប្រចាំប្រទេសនៃធនាគារនេះ សម្រាប់ប្រទេស Eritrea អេត្យូពី និងស៊ូដង់ខាងត្បូង និងស៊ូដង់ នៅតំបន់អាហ្វ្រិកខាងកើត និងខាងត្បូង បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មាននៅរដ្ឋធានី ជូបា ថា បានអនុម័តមូលនិធិរួចរាល់ហើយ នឹងមានដើម្បីផ្តល់ជូនរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២២នេះ ។

លោកបានលើកឡើងថា “យើងជឿជាក់ពីរបៀបវារៈនៃ គ្រោះទឹកជំនន់នៅក្នុង ប្រទេសស៊ូដង់ខាងត្បូង គប្បីយកចិត្តទុកដាក់ខ្ពស់ ហើយមូលនិធិបានអនុម័តរួចរាល់ និងសង្ឃឹមថា នឹងត្រូវបានប្រកាសឲ្យដឹង” ។

គួររំលឹកថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានកើតឡើងចាប់ពីខែឧសភា ឆ្នាំ២០២១ ដែលបានបង្កឲ្យរង ផលប៉ះពាល់ដល់ពលរដ្ឋ ជាង៨៤០.០០០នាក់ នៅទូទាំងរដ្ឋចំនួន៧ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top