ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋ ដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាល ជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ អាចទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ក្រសួងអះអាងថា ព្រោះក្រុមនេះ ជាក្រុមគោលដៅ និងប្រឈមនឹងហានិភ័យនៃ ស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ៕
ភ្នំពេញ ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការក្រសួងផែនការ បានបង្ហាញក្តីសង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល «វិធីសាស្ដ្រវិភាគ និងចងក្រងសូចនាករ ស្ថិតិសុខាភិបាល ដោយប្រើប្រាស់ទិន្នន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS» មន្ត្រីទាំងអស់ នឹងប្រែក្លាយ ចំណេះដឹងដែលទទួលបាន ទៅជាការអនុវត្តជាក់ស្ដែង ក្នុងការងារជំនាញដែលខ្លួន កំពុងទទួលខុសត្រូវ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យការរៀបចំ សម្អាតបាញ់ថ្នាំសម្លាប់មេរោគ វិទ្យាល័យ សីហនុ ប្រគល់ឱ្យមន្ទីរអប់រំយុវជននិងកីឡា ដាក់ដំណើរការឲ្យសិស្សចូលរៀន ។ តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាមបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានផ្ទេរអ្នកជំងឺកូវីដ១៩...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ឈ្វេងយល់ពី កត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឲ្យថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយមានការអញ្ជើញ ចូលរួមពីវាគ្មិនកិត្តិយស លោកស្រី មឹន មាណវី រដ្ឋលេខាធិការ...
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ និងខិតខំផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋដែលខកខាន ក្រោមមូលហេតុនានា ឲ្យបានលឿន ដើម្បីបញ្ចៀសអាត្រាមរណ ខណៈសម្តេចសង្កេតឃើញថា អ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ភាគច្រើន មិនទាន់បានចាក់វ៉ាក់សាំងបង្ការ...
ថ្ងៃទី១៨ ខែតុលា ស្ថាប័នផ្លូវការនៃប្រទេសចិន បានប្រកាសទិន្នន័យដំណើរការ សេដ្ឋកិច្ចជាតិចិន ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តាមការគណនា ជាជំហានដំបូងបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ តម្លៃផលិតផលក្នុងស្រុក សរុបរបស់ចិន គឺ៨២,៣១៣១ទ្រីលានប្រាក់យាន់ចិន កើនជាង ៩.៨ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន បើមើលពីទិន្នន័យ លើវិស័យការប្រើប្រាស់ ផលិតកម្មឧស្សាហកម្ម ការវិនិយោគទ្រព្យសម្បត្តិថេរ...
នៅវេលាម៉ោង ០និង២៣នាទី ថ្ងៃទី១៦ ខេតុលា តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកមនុស្ស Shenzhou-13 ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ហើយបានតភ្ជាប់ជាមួយ ស្ថានីយអវកាសចិនដោយរលូន។ ក្នុងបេសកកម្មហោះហើរលើកនេះ អវកាសយានិកចំនួន ៣ រូបនឹងធ្វើការក្នុងស្ថានីយអវកាសកន្លះឆ្នាំ។ លោកស្រីវ៉ាងយ៉ាភីងគឺជា អវកាសយានិកស្រីមួយរូប។ គាត់ត្រូវអ្នកផងស្គាល់ថាជា”អ្នកគ្រូអវកាស”។ ដោយសារបេសកម្ម ហោះហើរលើកនេះ លោកស្រីនឹងសម្រេចភារកិច្ច “ដំបូងបង្អស់” ជាច្រើន...
កង់បេរ៉ា៖ ក្រុមការងារមួយមក ពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្រ្តាលី បានធ្វើតេស្តដោយជោគជ័យ នូវទឹកសំណល់ពីការ ហោះហើរផ្លូវឆ្ងាយដើម្បីរកមើលមេរោគ ដែលបង្កឱ្យមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការស្រាវជ្រាវមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅថ្ងៃច័ន្ទនេះ អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មខុមហ្រ្វែលវែល (CSIRO) បានឲ្យដឹងថា ខ្លួនបានរកឃើញធាតុដាននៃវីរុស SARS-CoV-2 នៅក្នុងសំណាកទឹកសំណល់ ពីជើងហោះហើរចំនួន ២៤ ក្នុងចំណោមជើងហោះហើរចំនួន...
ស៊ីដនី៖ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យញូវសៅវែល (UNSW) បានព្រមានថា ការបន្ធូរបន្ថយទាំងស្រុងអាចនាំឱ្យមានការកើនឡើង ករណីថ្មីនៃជំងឺកូវីដ-១៩ នៅពេលអូស្រ្តាលី ចាប់ផ្តើមបើកព្រំដែនរបស់ពួកគេ ដល់អ្នកដំណើរអន្តរជាតិនៅចុងឆ្នាំនេះ។ ការសិក្សាគំរូដែល ដឹកនាំដោយលោក Mark Hanly មកពីមជ្ឈមណ្ឌលស្រាវជ្រាវ ទិន្នន័យធំផ្នែកសុខភាពនៅ UNSW ទីក្រុងស៊ីដនី ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងទស្សនាវដ្តី វេជ្ជសាស្ត្រអូស្ត្រាលី នៅថ្ងៃច័ន្ទនេះ ដោយបានព្យាករណ៍ថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២០០០ នាក់នៅក្នុងការថែទាំ យ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការបើកដំណើរការឡើងវិញ។ គិតត្រឹមថ្ងៃអាទិត្យអ្នកជំងឺ ២៩៣ នាក់នៅទូទាំងប្រទេសអូស្រ្តាលី ស្ថិតក្នុងការមើលថែ យ៉ាងយកចិត្តទុកដាក់ជាមួយនឹងករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការស្រាវជ្រាវបានឲ្យដឹងថា“ ការការពារហ្វូងប្រឆាំងនឹងកូវីដ -១៩ នឹងពិបាកសម្រេចបាននៅអូស្រ្តាលី ហើយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទំនងជា មិនទទួលបានការការពារពេញលេញប្រឆាំង នឹងជំងឺកូវីដ-១៩” ។ នៅក្នុងគំរូអថេរចំនួនបី ត្រូវបានគេវាយតម្លៃរួមមាន ការឆ្លងជំងឺ ល្បឿនការចាក់វ៉ាក់សាំង និងទំហំនៃការបើកព្រំដែនឡើងវិញ។ លោកបានលើកឡើងថា ការសិក្សានេះបានបង្ហាញពីសក្តានុពលនៃការកើនឡើងនៃករណីឆ្លង និងការចូលមន្ទីរពេទ្យ ដែលមានទម្រង់ឆ្លងថ្មី ដែលអាចចម្លងបានខ្ពស់ ដែលមានចំនួនបន្តពូជ ៧.០ បើប្រៀបធៀបទៅនឹងទម្រង់ឆ្លងអាល់ហ្វា ៣.៥ ៕ ដោយ ឈូក បូរ៉ា
បរទេស៖ រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាចាប់ផ្តើម ព្រាងកំណែទម្រង់រដ្ឋធម្មនុញ្ញ ហើយនេះគឺជាការបោះជំហានដ៏ធំ បន្ទាប់ពីធ្វើកិច្ចពិភាក្សាគ្នា រយៈពេល៩ខែ នេះបើតាមការប្រកាសរបស់ ប្រេសិតអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ។ ប្រេសិតពិសេសរបស់ អង្គការសហប្រជាជាតិ ប្រចាំប្រទេសស៊ីរី លោក Geir Pedersen តាមសេចក្តីរាយការណ៍ប មិនបាននិយាយថា អ្វីនៅពីក្រោយកិច្ចព្រៀងព្រង ឬក៏ផ្តល់សេចក្តីលម្អិតអំពីអ្វីដែលនឹងកើតមានបន្ទាប់នោះទេ...