ព័ត៌មានជាតិ

គម្រោងកសាងសមត្ថភាព ស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ បានដាក់ឲ្យដំណើរការ

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននាថ្ងៃទី១៧ មករា ឆ្នាំ២០២២ បានដាក់ឲ្យដំណើការ គម្រោងកសាងសមត្ថភាព ស្តីពីវិធីសាស្រ្តថែទាំផ្លូវថ្នល់ ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាពសម្រាប់ ប្រទេសកម្ពុជា-ឡាវ-វៀតណាម។

លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធសហការ និងចូលរួមផ្តល់ធាតុចូល ឲ្យបានផុលផុស ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យ និងប្រកបដោយផ្លែផ្កា នាពេលអនាគត និងបានបង្ហាញនូវក្តីសង្ឃឹម យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រឹង ដល់ការគ្រប់គ្រងប្រព័ន្ធថែទាំផ្លូវថ្នល់ នៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែក លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ប្រទេសឡាវ និងវៀតណាម បានគូសបញ្ជាក់ពីកិច្ច ខិតខំយ៉ាងសស្រាក់សស្រាំ ឥតទំនេរដៃក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៃការដឹកជញ្ជូនក្នុងដែនដីនៃកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ និងបានលើកឡើងអំពីបំណងប្រាថ្នា របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ចង់ឲ្យកូនខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ចេះសាងសង់ផ្លូវ-ថ្នល់-ស្ពាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយខ្លួនឯង ប្រកប ដោយគុណភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មឲ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលថែទាំផ្លូវថ្នល់នេះ នឹងក្លាយជាកម្មវិធីដែលបានរចនាថ្មី និងមាន តែមួយគត់ក្នុងប្រទេសកម្ពុជា ជាកម្មវិធីសិក្សាមួយ ដែលមានរចនាសម្ព័ន្ធល្អ និងត្រូវបានបង្កើតឡើង ដើម្បីបំពាក់បំប៉នដល់សិក្ខាកាម គោលដៅមកពីប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ជាមួយអ្នកជំនាញ បច្ចេកទេសជាក់លាក់ និងទំនើបកម្មនៃការថែទាំផ្លូវថ្នល់ ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023