ហ្សឺណែវ៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គោលដៅនៃការចាក់វ៉ាក់សាំង ៤០ ភាគរយនៃប្រជាជនអាហ្វ្រិក ប្រឆាំងនឹងមេរោគកូរ៉ូណា នៅខែធ្នូ គឺពិបាកនឹងទៅដល់ណាស់ ខណៈទ្វីបនេះ កំពុងប្រយុទ្ធជាមួយនឹង ការថយចុះកម្រិតថ្នាំ ដែលផ្តល់តាមរយៈវេទិកាពហុភាគី។ លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការ សុខភាពពិភពលោកប្រចាំទ្វីបអាហ្រ្វិក បានលើកឡើងថា ទ្វីបនេះប្រឈមនឹងកង្វះវ៉ាក់សាំងជិត ៥០០...
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ សម្រាប់ពង្រឹងអត្ថិភាព សេដ្ឋកិច្ចនយោបាយ និងការការពាររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយប្តេជ្ញាសហការជាមួយ តួអង្គទាំងអស់នៅក្នុងតំបន់ និងមិនស្វែងរកការ ប្រឈមមុខដាក់គ្នាឡើយ។ យោងតាមការអនុម័តរួមគ្នា នៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចប្រជាសាស្ត្រ និងនយោបាយរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឱ្យវាក្លាយជាតួអង្គសំខាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់អន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល។ សហភាពអឺរ៉ុប...
ភ្នំពេញ៖ កម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៩៨នាក់ទៀត ជាសះស្បើយចំនួន ៤៦៥នាក់ និងស្លាប់ចំនួន ១១នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៥៤៧នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៥១នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០២ ៨៣៤នាក់...
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមសហ គ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជៀបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើង តាមរយៈប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៤ ជូនប្រជាពលរដ្ឋខ្មែរគឺអាស្រ័យ លើទៅស្ថានភាពវិវត្តន៍របស់កូវីដ-១៩ ការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់សាំង។ ក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោមានប្រសាសន៍ថា...
ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។ បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា...
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) លោក អាន សុខខឿន បានចេញបទអន្តរាគមន៍ ឆ្លើយតបចំពោះការរិះគន់ អំពីបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឡើងដោយ គណៈប្រតិភូប្រទេសបារាំង និងអាមេរិក។ បទអន្តរាគមន៍នេះ ធ្វើឡើងនាសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ នាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្កលចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។ យោងតាមជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា បុគ្គលទាំង១៦នាក់ បំពេញព័ត៌មាន ដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក មិនបានបង្ហាញមុខយកសំណាក។ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូន ដូចមានរាយនាមខាងលើ...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចប្រជុំកំពូល ការពារជាតិនៅឆ្នាំក្រោយ អំឡុងពេលដែលប្រធានាធិបតីបារាំង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន និងការដួលរលំយ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលនៅទីនោះ ទាមទារឱ្យសហភាពអឺរ៉ុប បង្កើនការការពាររបស់ខ្លួន លោកស្រី von der...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨០៧ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងរដ្ឋនេះកើនឡើងដល់ ៧៣,៩៣៨ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ករណីថ្មីចំនួន ៧៧០ ស្ថិតនៅក្នុងសហគមន៍ ៣៤ករណី នៅក្នុងសិកដ្ឋានចំណាកស្រុកនិង ៣ ករណីទៀតជាករណីនាំចូល។ បច្ចុប្បន្ននេះមានករណីសរុបចំនួន ៨២២ ករណីត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។...