Covid-19

ឥណ្ឌា ផ្តល់ការអនុញ្ញាតឲ្យ ប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Merck ជាបន្ទាន់

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានផ្តល់ការអនុញ្ញាតឱ្យ ប្រើប្រាស់ជាបន្ទាន់ (EUA) ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ Merck molnupiravir និង Covovax វិទ្យាស្ថានសេរ៉ូមសាស្ត្រ របស់ប្រទេសឥណ្ឌា និង Corbevax របស់ Biological E ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅលើបណ្តាញសង្គម Twitter ថាយ៉ាងដូច្នេះ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Mansukh Mandaviya បានថ្លែងថា Molnupiravir នឹងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុនចំនួន១៣ សម្រាប់ការប្រើប្រាស់កម្រិតទាប សម្រាប់ស្ថានភាពសង្គ្រោះបន្ទាន់ សម្រាប់ការព្យាបាលអ្នកជំងឺពេញវ័យ ដែលបានឆ្លងជំងឺកូវីដ-១៩ ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនផលិតឱសថ Aurobindo Pharma, Cipla, Sun Pharmaceuticals និងមួយចំនួនទៀតបាន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណស្ម័គ្រចិត្ត ដែលមិនផ្តាច់មុខជាមួយក្រុមហ៊ុន Merck ដើម្បីផលិត និងផ្គត់ផ្គង់ គ្រាប់ថ្នាំ molnupiravir នៅក្នុងប្រទេសឥណ្ឌា ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីសប្តាហ៍មុន FDA របស់សហរដ្ឋអាមេរិកបានចេញ EUA ឲ្យប្រើប្រាស់ថ្នាំ molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។

សារព័ត៌មានថ្មីៗបានរាយការណ៍ថា គណៈកម្មាធិការអ្នកជំនាញប្រធានបទ ក្រោមអង្គការត្រួតពិនិត្យ ស្តង់ដារឱសថកណ្តាល បានផ្តល់អនុសាសន៍អនុញ្ញាតឱ្យ EUA ដើម្បីប្រើប្រាស់ថ្នំា molnupiravir, Covovax និង Corbevax ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top