ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជាក់ថា មិនចង់ត្រឡប់ទៅរក ទំនាក់ទំនងជាមួយ លោកខាងលិចវិញនោះទេ

ម៉ុស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ BelRos ថាប្រទេសរុស្ស៊ី មិនចង់ត្រលប់ទៅ “វាំងននដែក” វាំងននដែលមិនអាចបើកបាន ក្នុងទំនាក់ទំនងជាមួយ លោកខាងលិចវិញនោះទេ។

នៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងត្រលប់ទៅ “វាំងននដែក” ក្នុងទំនាក់ទំនងជាមួយ បណ្តាប្រទេសលោកខាងលិចដែរឬទេ អ្នកការទូតរូបនេះបានលើកឡើងថា ភាគីរុស្ស៊ីនឹងមិន ចាត់វិធានការបែបនេះទេ។

អ្នកស្រីបានបន្ថែមថា “ប៉ុន្តែអ្វីដែលពួកគេ ដែលជាដៃគូ លោកខាងលិច របស់យើង នឹងសាងសង់នៅក្នុងស្រុក (នោះក៏យើងមិនដឹង បានដឹងនៅឡើយទេ”។

ប្រតិកម្មឆ្លើយតបរបស់ ប្រទេសរុស្ស៊ីនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹង ជាបន្ដបន្ទាប់រវាងប្រទេសរុស្ស៊ី ជាមួយប្លុកអឺរ៉ុប ឬលោកខាងលិច ពាក់ព័ន្ធនឹងបញ្ហាជាមួយច្រើន ជាពិសេសបញ្ហាជាមួយអ៊ុយក្រែន ៕

ដោយ ឈូក បូរ៉ា

To Top