សម្តេចតេជោ ផ្តាំដល់អ្នកនយោបាយជ្រុលនិយមថៃ «សិន្ធិលឹមថោងគុល និង ចតុផនព្រំផាន់» ត្រូវប្រើសម្តីឱ្យស្រួល និងកុំព្រហើនជាមួយកម្ពុជា សម្តេចតេជោ ៖ កម្ពុជាមិនខ្វះអាវុធនិងកម្លាំង ដើម្បីវាយគ្នាទេ ក្រសួងការពារជាតិ ឲ្យពលរដ្ឋស្ងៀមស្ងាត់ ក្រោយមានការចុះផ្សាយថា ថៃត្រៀមឈ្លានពានកម្ពុជាថ្ងៃនេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ៖ យុទ្ធវិធីការពារជាតិកម្ពុជា ពេលបំពាក់សព្វាវុធ ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនរបស់តួកគី ក្នុងការសម្របសម្រួលការទូត ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរអ៊ីរ៉ង់។ ការិយាល័យរបស់លោក Erdogan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលការហៅទូរស័ព្ទលើកទីពីររបស់ពួកគេក្នុងរយៈពេលពីរថ្ងៃ លោក Erdogan បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក...
យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានបញ្ចេញការវាយប្រហារតាមអាកាសថ្មីមួយនៅអ៊ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យ ដោយបានកំណត់គោលដៅលើទីតាំងមីស៊ីលពីដីទៅដីនៅភាគខាងលិចនៃប្រទេសនេះបន្ដទៀត។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការវាយប្រហារមានគោលបំណងបំផ្លាញ “រាប់សិប” នៃគោលដៅមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុតលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរនៅក្រុងតេអេរ៉ង់ និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។ ការវាយប្រហារនេះបានសម្លាប់អ្នកវិទ្យាសាស្ត្រ មន្ត្រីសន្តិសុខជាន់ខ្ពស់ និងជនស៊ីវិលរាប់សិបនាក់ក្នុងប្រទេសអ៊ីរ៉ង់ ហើយបានបង្កឱ្យមានការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីភាគីអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់...
លោក ដូណាល់ ត្រាំ បញ្ជូនទាហានឆ្មាំជាតិ ២០០០នាក់ ទៅកាន់ទីក្រុង Los Angeles ដើម្បីដោះស្រាយការតវ៉ា អន្តោប្រវេសន៍ លោក ដូណាល់ ត្រាំ បញ្ជាក់ថា ទំនាក់ទំនងរបស់លោក ជាមួយលោក Elon Musk បានបញ្ចប់ហើយ បទប្បញ្ញត្តិនៃរ៉ែកម្រផែនដី របស់ប្រទេសចិន ជាជំហានទទួលខុសត្រូវឆ្ពោះទៅរក...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលចុះឈ្មោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បានឱកាសការងារភ្លាមៗ ក៏ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថាក្រសួង មានយន្តការគ្រប់គ្រាន់ និងមានលទ្ធភាពសមរម្យគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនពលករខ្មែរដែលមានបំណង និងបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងទៀតថាក្រៅពីការផ្ដល់ឱកាសការងារហើយនោះ ក្រសួងក៏បានត្រៀមរៀបចំរួចរាល់។ ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ...
ភ្នំពេញ៖ ក្រុមនិស្សិតមកពីបណ្ដាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ (TVET) សុទ្ធតែបានបង្ហាញក្ដីរីករាយយ៉ាងខ្លាំងនៅពេលបាននាំយកស្នាដៃរបស់ខ្លួន រួមទាំងស្នាដៃរបស់សាលាពួកគេ មកបង្ហាញក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥។ កញ្ញា មួន ចន្ទសុបញ្ញា ជានិស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បាននាំយករ៉ូបូតឆុងកាហ្វេចំនួនពីរគ្រឿង ដែលសុទ្ធតែជាស្នាដៃរបស់កញ្ញា...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC) ចេញផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន...
ភ្នំពេញ៖ ភាគីកម្ពុជា បដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃ បានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ (JBC) ចេញផ្សាយនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានប្តូរជើងហោះហើររបស់ខ្លួន ដើម្បីទប់ស្កាត់តំបន់ជម្លោះ ដោយផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ និងសមាជិកនាវិក ខណៈភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ប៉ះពាល់ដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ តំណាងក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាមកាលពីថ្ងៃសុក្រថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់អឺរ៉ុបកំពុងដំណើរការជាធម្មតា។ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្សេងទៀតរួមមាន Vietjet Air, Bamboo Airways និង Vietravel...