មណ្ឌលគិរី៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមក្មេងទំនើងមួយក្រុមប្រដាប់ដោយពូថៅនិងកាំបិតដេញកាប់នៅតាមផ្លូវក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងឆាប់រហ័ស ដោយឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ ខណៈ ២នាក់ទៀតកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកោះញែក បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧:៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចចម្ជូរង៉ារ ស្ថិតក្នុងភូមិរយ៉ ឃុំរយ៉...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៨២៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។...
ពោធិ៍សាត់៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦លោក អេង គន្ធា ប្រធានក្រុមការងារចុះជួយឃុំ អន្សាចំបក់និងឃុំស្រែស្តុក បានអញ្ជើញចូលរួមវិធីដាំកូនក្ងោក ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់( វិទ្យាល័យកោះរំដួល)ដោយមានគោលបំណងរួមចំណែកលើកកម្ពស់ការអភិរក្សបរិស្ថាន បង្កើនភាពបៃតង និងជំរុញការយល់ដឹងអំពីការថែរក្សាធនធានធម្មជាតិដល់យុវជនជំនាន់ក្រោយ។ ការដាំកូនក្ងោកនេះ...
ចិនក្លាយជាទីផ្សារនាំចេញ គ្រឿងសមុទ្រធំជាងគេ របស់វៀតណាម ខណៈដែលអាមេរិក និងអឺរ៉ុប បានដាក់ចេញនូវ របាំងពាណិជ្ជកម្មកាន់តែច្រើន លោក ត្រាំ ចោទប្រទេសចិនថា បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិក កាលពីឆ្នាំ២០២០ អ៊ីរ៉ង់ថា អាមេរិកវាយប្រហារ តាមអាកាសទៅលើស្ពាន ចំនួន៥ នៅភាគខាងត្បូងខេត្ត Hormozgan រុស្ស៊ីវាយប្រហារ ទៅលើរោងចក្រផលិតដ្រូន និងកំពង់ផែ របស់អ៊ុយក្រែន...
សម្តេច ឃួន សុដារី ៖ រដ្ឋសភាធ្វើកំណែទម្រង់ និងទំនើបកម្ម ដើម្បីប្រសិទ្ធភាព ការងារបម្រើជាតិ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ១៧នាក់ សម្តេចធិបតី ៖ កម្ពុជាផ្តល់តម្លៃខ្ពស់ ចំពោះការស្ថាបនា របស់មិត្តដែកថែបចិន ក្នុងការជំរុញកិច្ចសន្ទនា សម្តេចធិបតី៖ កម្ពុជា នឹងអនុម័តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត»...
សៀងហៃ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាដ អ៊ីសាកដារ នៅទីក្រុងសៀងហៃ ដោយភាគីទាំងពីរអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់ការបាញ់ប្រហារ និងបន្តការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ ជំនះការលំបាក លុបបំបាត់ការរំខាន បន្តទំនាក់ទំនង និងការសន្ទនា និងខិតខំសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយតាមរយៈការចរចា។...
រសៀលថ្ងៃទី ១៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលនៅក្រុងសៀងហៃប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំបានវិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅនិងស្មុគ្រស្មាញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរបានដំណើរការទៅមុខក្នុងកម្រិតខ្ពស់ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលដ៏ធំធេងនិងលំហអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។ ភាគីទាំងពីរគួរជំរុញការអភិវឌ្ឍខាងពាណិជ្ជកម្មដោយការច្នៃប្រឌិតថ្មី ធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធពាណិជ្ជកម្ម បង្កើតរូបមន្តថ្មីខាងធុរកិច្ចឆ្លងដែននិងពាណិជ្ជកម្មសេវាកម្ម ពង្រីកកិច្ចសហប្រតិបត្តិការខាងថាមពលនិងរ៉ែ ជំរុញការតភ្ជាប់គ្នា បន្ថែមជើងយន្តហោះហោះត្រង់និងកសាងកម្លាំងផលិតកម្មគុណភាពថ្មី ។ ភាគីចិនរីករាយចែករំលែកបច្ចេកវិទ្យាដូចជា សេដ្ឋកិច្ចឌីជីថលនិងបញ្ញាសិប្បនិមិ្មតជាដើម ដើម្បីជួយប្រទេសកាហ្សាក់ស្ថានក្នុងការសម្រេចការធ្វើបរិវត្តកម្មឌីជីថល ។ ក្រៅពីនេះ យើងត្រូវរៀបចំឱ្យបានល្អនូវ “ឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-កាហ្សាក់ស្ថាន” ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពគ្រប់ជំនាន់ ។ ជាការឆ្លើយតប លោក Tokayev បានថ្លែងថា ភាគីកាហ្សាក់ស្ថានរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនខាងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលយ៉ាងសកម្ម ដើម្បីរួមគ្នាជំរុញពិភពលោកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព សន្តិភាពនិងស្ថិរភាព ៕
ជាការគិតគូរប្រកបដោយចក្ខុវិស័យគរុសភាដែលយល់ថា បញ្ញាសិប្បនិម្មិត(AI)មានលក្ខណៈជា«ដាវមុខពីរ» ដោយអាចបង្កើតទាំងកាលានុវត្តភាព និង ទាំងហានិភ័យ ប្រសិនបើខ្វះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទើបសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference – WAIC) ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត ត្រូវបានប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយនឹងអាចក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត...
ថ្ងៃទី ១៧ ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល បានបើកធ្វើនៅក្រុងសសៀហៃ ។ ក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាសពី «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» ។ «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» មានគោលបំណងអនុវត្តស្មារតីនៃការអនុសាសន៍ណែនាំសំខាន់ៗរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ការកាត់បន្ថយគម្លាតឌីជីថលនិងកាជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ។ នៅថ្ងៃដដែល ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបានរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាស«ផែនការសកម្មភាពស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ»ដើម្បីផ្តល់ជាគោលការណ៍ដែលអាចអនុវត្តបានចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ៕