Feature

ជប៉ុន ផ្ដល់ជំនួយដល់វិស័យការពារជាតិកម្ពុជា គិតជាលុយ ប្រមាណ៣លានដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA)ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។

បើ់តាមស្ថានទូតជប៉ុន បានឱ្យដឹងថា គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។

ស្ថានទូតជប៉ុនរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕

To Top