ក្រចេះ ៖ នាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងប្រារព្ធពិធីប្រគល់-ទទួលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ បន្ទាប់ពីគម្រោងនេះសម្រេចការអនុវត្តបាន ១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់។ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន...
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្តការងារសម្រាប់ឆមាសទី២ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុចតូ អភិបាលរង នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ស៊ឹម សង្វាពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ លោកអនុប្រធានមន្ទីរ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក នាយិកាសាលារៀនទូទាំងស្រុក ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តដល់បុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។ ក្នុងឱកាសនោះ លោក ខូយ រីដា បានប្រគល់ពានស្ដង់ដាសាលារៀនគំរូ ឆ្នាំ២០២៥ ដល់សាលាអនុវិទ្យាល័យអន្លង់ត្នោត និងប្រគល់វិញ្ញាបនបត្រ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធ បន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ។ លោក អ៊ុន ចាន់ដា បានជំរុញដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១...
ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប តំណាង លោក នួន ពុទ្ធារ៉ាអភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីសម្ពោភផ្លូវបេតុងមួយខ្សែរប្រវែង៦៦០ ម៉ែត្រ ទទឹង៦ ម៉ែត្រ កម្រាស់ ០.១៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិតាគង់...
កិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលនឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ ។ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំព្រមនិងថ្លែងសុន្ទរកថាគន្លឹះ ។ បច្ចុប្បន្នបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ដែលផ្លាស់ប្តូរផលិតកម្ម និងរបៀបរស់នៅរបស់មនុស្សយ៉ាងខ្លាំង និងបង្កើតឡើងនូវនិម្មាបនកម្មឧស្សាហកម្មសកលថ្មី។ លោកXi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដោយគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិតអាចជាផលិតផលសាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ប្រទេសចិនមានឆន្ទៈចែករំលែកភាគលាភនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាមួយគ្នាគ្រប់ភាគី។...
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការដោះស្រាយបញ្ហាដោយសន្តិវិធីគឺត្រូវធ្វើឡើងតាមទម្រង់ពិគ្រោះពិភាក្សាឬសន្ទនាប្រកបដោយមិត្តភាពនិងស្មើភាព។ ដោយឡែក ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហារសើបក្នុងតំបន់វារឹងរឹតតែត្រូវការការសហការនិងការពិគ្រោះពិភាក្សាប្រកបដោយមិត្តភាព ដើម្បីចៀសវាងការផ្ទុះជម្លោះខ្លាំងក្លា។ ជាពិសេស ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់រួមមានប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានធ្វើការពិគ្រោះពិភាក្សាអស់ពេលជាយូរឆ្នាំទើបឈានដល់ការចុះហត្ថលេខាលើឯកសារនយោបាយដែលហៅថា«សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង»នៅក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជា ដែលបានកំណត់ជាក់លាក់នូវគំនិតឯកភាពរួមរបស់បណ្តាភាគីស្តីពីការរួមគ្នាគាំពារស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះតាមរយៈការពិគ្រោះពិភាក្សាដោយមិត្តភាព។ នេះជាសមិទ្ធផលដ៏ធំធេងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងរយៈពេលយូររបស់ប្រទេសក្នុងតំបន់ ហើយក៏ជាសញ្ញាសបញ្ជាក់ផងដែរថា ប្រទេសក្នុងតំបន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ យ៉ាងណាមិញ បើទោះបីជាប្រទេសចិនដែលមានអធិបតេយ្យភាពពេញលេញនៅប្រជុំកោះនានានិងដែនទឹកជុំវិញនៅសមុទ្រចិនខាងត្បូងជារឿងដែលមានភស្តុតាងជាក់លាក់ទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ ហើយចិនមានឆន្ទៈធ្វើការជាមួយប្រទេសក្នុងតំបន់ដើម្បីអភិវឌ្ឍសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការក្តី ប៉ុន្តែស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូងរមែងតែងប្រឈមនឹងរឿងល្អក់កករខ្លះដោយសារការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់ និងការទាមទារមិនសមហេតុផលរបស់ប្រទេសមួយពីរក្នុងតំបន់។ ក្នុងបរិបទដែលប្រទេសចិននិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»ក្នុងពេលឆាប់ៗ...
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference – WAIC 2026) និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត (High-level Meeting on Global AI Governance) នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជាវេទិកាអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ការពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត...
កាលពីថ្ងៃទី១៤ខែកក្កដា កិច្ចប្រជុំស្តីពីដៃគូសហការផលិតភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រី Gao Xiaoli អនុប្រធាននៃតុលាការប្រជាជនកំពូលចិននិងលោក Shahbaz Khan តំណាងអង្គការយូណេស្កូប្រចាំនៅចិនជាដើមបានអញ្ជើញចូលរួមសកម្មភាពនេះ និងសម្ពោធដំណើរការការចាក់ផ្សាយភាពយន្តទូរទស្សន៍និងភាពយន្តខ្នាតធំល្អៗនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រចាំឆមាសទីពីរឆ្នាំ២០២៦ ។ លោកស្រី Jiang Haiqing សមាជិកក្រុមអ្នកនិពន្ធនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំ២០២៦ជាការចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបញ្ចេញភាពយន្តល្អៗក្នុងខណៈពេលសំខាន់ៗដូចជា ខួបទី៩០ឆ្នាំនៃថ្ងៃជ័យជម្នះនៃមហាដំណើររបស់កងទ័ពក្រហមនិងខួបទី១០០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនជាដើម ដើម្បីបង្ហាញពីគុណតម្លៃយុគសម័យនិងស្មារតីចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងពួតដៃជាមួយដៃគូគ្រប់មជ្ឈដ្ឋាន បំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាន់តែច្រើននិងកាន់តែធំសម្រាប់ការអភិវឌ្ឍវប្បធម៌សង្គមនិយមនិងការកសាងប្រទេសខ្លាំងក្លាខាងវិស័យវប្បធម៌ ៕
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតបានបង្កើតបែបបទរស់នៅថ្មីរបស់ប្រជាជនក្នុងល្បឿនលឿនដែលមិនធ្លាប់មានកាលពីមុន ព្រមពេលជាមួយគ្នានេះ ភាពអនាធិបតេយ្យ ដូចជាការលំអៀងខាងក្បួនដោះស្រាយបញ្ហា និងការបើកធ្លាយការណ៍សម្ងាត់ជាដើម ធ្វើឱ្យអ្នកផងមានព្រួយបារម្ភជាទូទៅ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងទុកថា ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ម អាចឈរលើមូលដ្ឋានសុវត្ថិភាព អាចជឿទុកចិត្តបាននិងមាននិរន្តរភាព ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការសហការផ្នែកអភិបាលកិច្ច ក្នុងន័យបំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីខណៈពេលបង្ការនិងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៤ភាគរយសម្គាល់ឃើញថា...