ពោធិ៍សាត់៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក ហែម មុនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានលើកឡើងនូវចំណុចសំខាន់ៗសម្រាប់ពង្រឹងប្រសិទ្ធភាពការងារនាពេលខាងមុខ...
សង្វៀនគ្រុឌ គុនខ្មែរ និងដ្រាហ្គិន គុនខ្មែរ កំពុងតែធ្វើឱ្យកក្រើកអង្រួនដល់បេះដូងអ្នកគាំទ្រគុនខ្មែរទូទាំងប្រទេសជាថ្មីម្តងទៀត ជាមួយនឹងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺ THE BATTLE OF KINGS កីឡាករទាំងបួនមកពីក្លឹបផ្សេងគ្នា និងត្រូវតតាំងគ្នានៅក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមជំនួបដំបូងនៃការប្រកួតនៅសប្តាហ៍នេះនៅថ្ងៃទី ២៦ កក្កដា ២០២៦។នេះជាការប្រមូលផ្តុំទៅដោយកីឡាករជើងខ្លាំង ដែលមានសមត្ថភាពដើម្បីតតាំងគ្នាដណ្តើមយកប្រាក់លានចូលក្លឹប។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺការផ្តល់នូវឱកាសមិនធ្លាប់មានសម្រាប់កំពូលអ្នកប្រយុទ្ធគុនខ្មែរឆ្នើមទាំងបួនរូបក្នុងនោះមាន កីឡាករ...
ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។ នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់ របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។ ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)...
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន៧៩% គ្រោងបញ្ចប់ចុងឆ្នាំ២០២៧ សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា សម្តេចតេជោ ៖ គ្មានប្រទេសណាមួយ អាចអនុវត្តសិទ្ធិមនុស្ស ល្អឥតខ្ចោះទេ លោកប៉ែន បូណា ៖ ការទូតសកម្មរបស់រាជរដ្ឋាភិបាលការពារទឹកដី ធ្វើឱ្យពិភពលោកដឹងលឺពីភាពរងគ្រោះរបស់កម្ពុជា នាយករដ្ឋមន្ដ្រីកម្ពុជា ស្វាគមន៍ចំពោះក្រុមហ៊ុនអាម៉េរិក...
រដ្ឋមន្ត្រីការពារជាតិ អាមេរិក អះអាងថា រដ្ឋាភិបាល ចំណាយ លើសង្គ្រាមអ៊ីរ៉ង់ អស់ជាង៣៧ពាន់លានដុល្លារ និងកំពុងបន្តស្វែងរកកញ្ចប់ ចំណាយបន្ថែម វិស័យនាំចេញរបស់ថៃ ប្រឈមនឹងហានិភ័យពន្ធដារពីអាមេរិក ជុំវិញក្តីបារម្ភលើស្តង់ដារ ពលកម្មដោយបង្ខំ សហរដ្ឋអាមេរិក បញ្ចប់ការវាយប្រហារយប់ទី១១ ជាប់ៗគ្នាលើប្រទេសអ៊ីរ៉ង់ ក្នុងពេលដែលទាហានអាមរិកស្លាប់កើនដល់១៨នាក់ វៀតណាមបង្កើនល្បឿននៃការនាំចេញ ដើម្បីសម្រេចឱ្យបានតាមគោលដៅប្រាក់នៃចំណូលពីការនាំចេញចំនួន ៥៥០ ពាន់លានដុល្លារអាមេរិក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា...
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារជំនាញដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យទទួលបន្ទុកដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក រួមជាមួយមន្ត្រីចំនួន ០៤រូប បានចុះប្រតិបត្តិការបង្ក្រាបទីតាំងរុករករ៉ែដោយខុសច្បាប់មួយកន្លែង ស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុច វាលស្រែសេនាប្រមុខ (កូអរដោនេ/លេខយាមកា៖ 442505-1505955) ស្ថិតក្នុងភូមិអរចាក់ស្រា ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។...
កំពង់ធំ ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែប្រាំងរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។ កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាករបស់ប្រជាកសិករ...
ភ្នំពេញ៖ កិច្ចប្រជុំលើកទី ២៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចឯកភាពលើគម្រោងវិនិយោគ និងធុរកិច្ចចំនួន ១០បន្ថែមទៀត ដែលមានទុនវិនិយោគសរុបជាង ៧២លានដុល្លារអាមេរិក និងរំពឹងថានឹងជួយបង្កើតឱកាសការងារថ្មីៗជូនប្រជាពលរដ្ឋប្រមាណ ៨០០កន្លែង ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន...
កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោបានលើកទឹកចិត្តដល់ប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មីជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណីងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។ ការលើកទឹកចិត្តរបស់ លោកបណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ...
បរទេស៖ ប្រទេសកាណាដាបានលុបចោលគម្រោងរៀបចំពិធីអបអរសាទររួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីកត់សម្គាល់ការបើកសម្ពោធស្ពានអន្តរជាតិ ហ្គរឌី ហូវ ដែលតភ្ជាប់រវាងទីក្រុង វីនស័រ (Windsor) នៃខេត្តអនតារីយ៉ូ របស់កាណាដា និងទីក្រុង ឌីត្រយ របស់អាមេរិក ដោយលើកឡើងពីការគំរាមកំហែងផ្នែកពាណិជ្ជកម្មពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា អ្នកស្រី ជេនណា...