សហរដ្ឋអាមេរិក ចេញការព្រមានទៅពលរដ្ឋរបស់ខ្លួន អំពីការធ្វើដំណើរជុំវិញពិភពលោក សហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ជាយប់ទី៩ ជាប់ៗគ្នា ខណៈរដ្ឋឈូងសមុទ្រ ប្រឈមមុខនឹងការសងសឹក អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង រុស្ស៊ី បើកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាយោធាអ៊ុយក្រែន សម្ព័ន្ធអារ៉ាប់ ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ធូរបន្ថយភាពតានតឹង ក្នុងតំបន់
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង...
កំពង់ធំ ៖ ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា នឹងលើកទិសដៅការងារបន្ត ខែសីហា ដល់កងកម្លាំងចូលរួមចំនួន ២៥០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល...
កណ្ដាល ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ...
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍តម្លើងម៉ាស៊ីនបូមទឹកចល័ត(៦៥សេះ) ចំនួន ២គ្រឿង ជួយសង្គ្រោះស្រូវវស្សា ស្ថិតនៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃុំវាល ឃុំកោះជុំ ស្រុកកណ្តៀង...
ភ្នំពេញ៖ មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃយ៉ាងជិតស្និទ្ធ ដើម្បីជួយសង្រ្គោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ។ លោក ស៊ុន មេសា បានថ្លែងថា ទូកនេសាទនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ជូនឱកាសអាហារូបករណ៍សរុប ១ ០៣៥ កន្លែង ដែលមាន ១០មុខជំនាញ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធី ១.៥លាននាក់ (TVET 1.5M)ផងដែរ។ បើតាមវិទ្យាស្ថាន NIB បានឱ្យដឹងថា ជំនាញទាំង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៨នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៥ករណីផ្សេងគ្នា។ ជាក់ស្ដែងនៅថ្ងៃទី១៨,១៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ...
មូស្គូ៖ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារគោលដៅប្រឆាំងនឹងទីតាំងកំពង់ផែ និងនាវាគាំទ្រយោធាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើឲ្យខូចសមត្ថភាពប្រតិបត្តិការរបស់យោធាអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ក្រសួងបានឲ្យដឹងថា ដោយប្រើប្រាស់មីស៊ីលប្រឆាំងនាវា Oniks មីស៊ីលបញ្ជាទិសបាញ់ចេញពីអាកាស និងគ្រាប់រំសេវ កងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ និងកំពង់ផែ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះ និងយន្តហោះគ្មានមនុស្សបើក ដើម្បីកំណត់គោលដៅនាវាយោធាជាច្រើនគ្រឿង៕ ប្រែសម្រួល ឈូក បូរ៉ា