Feature

«ព្រឹត្តិការណ៍ដ៏មហោឡារិក AI របស់ចិនឆ្នាំ​២០២៦​» បានចាប់ដំណើរការនៅក្រុងសៀងហៃ

ដើម្បីអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះ​របស់លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​ថ្លែង​ក្នុង​ពិធី​បើកកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិ​បា​ល​កិច្ចបញ្ញាសិប្បនិមិ្មតសកល អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន​បានរួមសហការជា​មួយ​គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ការិយាល័យ​គណៈកម្មការ​សន្តិ​សុខ​​សាយប័រ​និងបច្ចេកវិទ្យា​ព័ត៌មាន​​មជ្ឈិមចិន​និង​រដ្ឋបាលប្រជាជនក្រុងសៀងហៃ​ប្រា​រព្ធ​ធ្វើ​ពិធីបើកដំណើរការ«ព្រឹត្តិការណ៍​ដ៏មហោឡារិក AI​ របស់ចិនឆ្នាំ២០២៦» នៅក្រុង​សៀង​ហៃ​នា​ថ្ងៃទី១៨ខែកក្កដា ។

ថ្លែង​ក្នុងសុន្ទរកថា លោក Shen Haixiong​ អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ​នៃ​គណៈ​ក​ម្មា​ធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ ​និងទូរទស្សន៍​មជ្ឈិម​ចិន​បានថ្លែងថា លោកអគ្គលេខាធិការបក្ស Xi Jinping ​បានក្តាប់ជាប់​យ៉ាងស៊ីជម្រៅ​នូវ​និន្នាការ​ទូទៅ​នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត​។  

សុន្ទរកថាគន្លឹះរបស់លោក​បានណែ​នាំ​តម្រង់​ទិស​ដល់​ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល​ ដែលទទួលបាន​ការ​ចាប់​អារម្មណ៍ និងប្រតិកម្មតបយ៉ាងខ្លាំងក្លាពី​សំណាក់​សហគមន៍​អន្តរជាតិ ។  

បច្ចុប្បន្ននេះ ការ​ធ្វើនវានុវត្តន៍ខាងបញ្ញាសិប្បនិម្មិតមានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស «ព្រឹត្តិការណ៍​ដ៏​មហោ​ឡា​រិក​AIរបស់​ចិនឆ្នាំ​២០២៦»នឹងបង្ហាញដោយ​គ្រប់ជ្រុងជ្រោយនូវ​សមិទ្ធផល​ថ្មីបំផុត​ផ្នែក​បញ្ញាសិប្បនិម្មិតរបស់ចិន​លើវិស័យ​សិក្សា​ស្រាវជ្រាវជា​មូលដ្ឋាន​ ការបំបែកបច្ចេកវិទ្យា កា​រ​ប្រើ​ប្រាស់ក្នុងឧស្សាហកម្មជាដើម​ ក្រោមប្រធានបទ “រួមគ្នាជាមួយAI​” ។

អគ្គស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍មជ្ឈិមចិននឹងក្តាប់ជាប់ឱកាសមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ​​ ក្នុងន័យ​ជំរុញ​ការរីកចម្រើនប្រកបដោយការរួមបញ្ចូលគ្នារវាងវឌ្ឍនភាពបច្ចេកវិទ្យា​និង​វិបុល​ភាព​វប្ប​ធម៌ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ​ ដែលធ្វើឱ្យបញ្ញាសិប្បនិម្មិត​អភិវឌ្ឍ​ទៅ​រក​ទិស​ដៅ​វិជ្ជមាន ក៏​ដូចជាផ្តល់ផលប្រយោជន៍ជាទូទៅនិង​អាចចែករំលែកជាមួយគ្នា ៕

To Top