ស្វែងយល់អំពីពាក្យប្រៀបធៀបរបស់លោក Xi Jinping ប្រធានរដ្ឋចិនអំពីបញ្ញាសិប្បនិម្មិត ថាជា “សេះដែលអាចរត់បានមួយពាន់ម៉ាយ“
នាព្រឹកថ្ងៃទី ១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលព្រមនិងថ្លែងសន្ទរកថាគន្លឹះ ព្រមទាំងផ្តោតសំខាន់លើការធ្វើឲ្យបញ្ញាសិប្បនិម្មិតក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការជំរុញវិបុលភាពរួមនិងការគាំពារសន្តិសុខរួម លើកឡើងនូវមតិយោបល់ចំនួន ៤ចំនុច ដោយគូសបញ្ជាក់ថា “ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការផ្តល់សារៈសំខាន់ស្មើគ្នាចំពោះការអភិវឌ្ឍនិងសន្តិសុខ” ព្រមទាំង “ធ្វើឱ្យបញ្ញាសិប្បនិម្មិត ដែលជាសេះពូជសុទ្ធមួយក្បាល មិនត្រឹមតែអាចរត់បានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរត់បានយ៉ាងរឹងមាំនិងស្ថេរភាពទៀតផង” ។

ខណៈពេលដែលប្រឈមមុខនឹងនិន្នាការកើនឡើងយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត យើងត្រូវតែក្តាប់ជាប់និន្នាការនិងអភិវឌ្ឍន៍នៃការក្រឹត្យក្រមបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងដើម្បីពង្រឹងសុវត្ថិភាព នៃការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។
ដោយឈរនៅចំណុចចាប់ផ្តើមថ្មី ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងឥរិយាបថកាន់តែបើកចំហជាងមុន សកម្មភាពកាន់តែជាក់ស្តែងជាងមុន និងចក្ខុវិស័យកាន់តែវែងឆ្ងាយជាងមុន ដើម្បីធ្វើឱ្យបញ្ញាសិប្បនិម្មិតអាចក្លាយជាកម្លាំងវិជ្ជមានដ៏មានឥទ្ធិពលសម្រាប់ការលើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិនិងជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ៕









