បន្ទាយមានជ័យ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ...
ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីក្រុមជនសង្ស័យចំនួន០២នាក់បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ នៅចំណុចក្រោយវត្តច្បារអំពៅ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២៦។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវដើម្បីតាមស្វែងរកក្រុមជនសង្ស័យយកមកដល់ទៀតទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង ១៧ : ០០នាទី ថ្ងៃទី១៣ ខែ...
សៀមរាប៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យសាធារណជន ជាពិសេសយុវជនបង្កើនការទទួលខុសត្រូវ និងធ្វើជាគំរូល្អលើបណ្តាញសង្គម ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ...
ភ្នំពេញ៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ១៦និង ៥៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការបង្ក្រាប ក្រុមក្មេងទំនើងចំនួន ០៥នាក់ និងម៉ូតូចំនួន ០៤គ្រឿង ដែលបានបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចផ្លូវបេតុង...
កំពង់ស្ពឺ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។ ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត...
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោកស្រី Aleksandra Zittle ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាម៉េរិក...
បាត់ដំបង៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៤ ៧០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដល់ប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៦០០នាក់ ដើម្បីលើកកម្ពស់ឱកាសការងារក្នុងស្រុក...
ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃស្នាក់ការចុងឃ្នៀស បានសហការជាមួយខណ្ឌរដ្ឋបាលជលផលសង្កាត់ចុងឃ្នៀស ដោយមានកម្លាំងចូលរួមសរុបចំនួន ៤៦ នាក់ និងប្រើប្រាស់កាណូតស្មាច់ចំនួន ៩ គ្រឿង ក្រោមការដឹកនាំផ្ទាល់របស់លោក ហាយ យង់ អភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប បានចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជីវៈចម្រុះ។...
ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងជូនដំណើរដល់មន្ត្រី និងគ្រូបង្រៀនកម្ពុជាចំនួន ៣០រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងធ្វើដំណើរទៅចូលរួមកម្មវិធីបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ក្រោមប្រធានបទ «ក្របខ័ណ្ឌសម្រាប់ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំ STEM» (A Framework for Integrating...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការទម្លាយអាថ៌កំបាំងឯកសារផ្លូវការមួយចំនួន ដែលលោកបានអះអាងថា បានបង្ហាញពីការជ្រៀតជ្រែករបស់ប្រទេសចិននៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។ ការលើកឡើងនេះបានធ្វើឱ្យរស់ឡើងវិញនូវការវាយប្រហារដ៏រ៉ាំរ៉ៃរបស់លោកទៅលើសន្តិសុខនៃការបោះឆ្នោត បើទោះបីជាមានការវាយតម្លៃពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថា ទីក្រុងប៉េកាំងបានជះឥទ្ធិពលលើការបោះឆ្នោតឆ្នាំ ២០២០ ដែលលោកបានចាញ់នោះឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ថា...