បរទេស៖ ក្រុមហ៊ុន Ford កំពុងប្រមូលរថយន្តចំនួន ៥៦៥.៦៩១ គ្រឿង នៅក្នុងសហរដ្ឋអាមេរិកមកវិញ ដោយសារតែបញ្ហាប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្នែកម៉ាស៊ីនអាចនឹងរងការខូចខាត និងបង្កឱ្យមានឆ្លងចរន្តអគ្គិសនី (ទុស្សេ)។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិក (NHTSA) នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា ការប្រមូលមកវិញនេះ គឺប៉ះពាល់ដល់រថយន្តម៉ូដែល Bronco និង...
កំពង់ធំ: សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ទំហំ ១៨០៣ ហិកតាមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមរបស់ប្រជាសហគមន៍និងកិច្ចសហការរវាងសហគមន៍ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍មួយនេះ។ ក្នុងពេលក្រុមការងារនៃមន្ទីរព័ត៌មាន ខេត្ត កំពង់ធំ បានចុះទៅដល់សហគមន៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កិច្ចប្រជុំ បានធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងការកែលម្អយន្តការសម្របសម្រួល...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៣។
៦ខែ តុលាការគ្រប់ជាន់ថ្នាក់ ទទួលសំណុំរឿង ជាង១០ម៉ឺនសំណុំរឿង កម្ពុជា-អាមេរិក បន្តពង្រឹងប្រតិបត្តិការយោធា លោក ប៉ែន បូណា លើកទឹកចិត្តយុវជន យកការសិក្សាជាលក្ខខណ្ឌដើម្បីសម្រេចក្តីស្រមៃ ទាហានឡាវ ២រូប មកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍តាមព្រំដែនកម្ពុជា-ថៃ លោក ប៉ែន បូណា ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការឈូសឆាយផ្លូវ និងរាយបន្លាសលួសចូលដីកម្ពុជា
ក្រុមប្រដាប់អាវុធធុនធ្ងន់ នៅភាគខាងត្បូងថៃ បើកការបាញ់ប្រហារ សម្លាប់កងសន្តិសុខថៃអស់៥នាក់ និងរបួសជនស៊ីវិល ៥នាក់ផ្សេងទៀត ទិន្នន័យបង្ហាញថា នាវាដឹកប្រេងកាន់តែច្រើនបានប្តូរទិសដៅ នៅក្នុងសមុទ្រក្រហម បន្ទាប់ពីមានការគំរាមកំហែងពីក្រុមហ៊ូធី ចិនអះអាងថា ប្រទេសដែលមិនមែនជាភាគី នៃជម្លោះសមុទ្រចិនខាងត្បូង គ្មានសិទ្ធិជ្រៀតជ្រែកនោះទេ ចិន ប្ដេជ្ញាឈរនៅជាមួយអាស៊ាន ក្នុងការក្នុងការពង្រឹងឯកភាពប្រឆាំងនឹងបញ្ហាប្រឈមថ្មីៗ ភាពមិនប្រាកដប្រជា កងកម្លាំងអាមេរិក បេីកការវាយប្រហារបន្ថែមទៀត លើគោលដៅយោធាអ៊ីរ៉ង់ ខណៈហេដ្ឋារចនាសម្ព័ន្ធថាមពល...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានបន្តទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈូសឆាយផ្លូវ និងរាយបន្លាសលួសចូលទឹកដីកម្ពុជា នៅខេត្តឧត្តរមានជ័យដែលបានធ្វើសកម្មភាពនាពេលថ្មីៗនេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះធ្វើឡើង...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Pavit Ramachandran អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងបានពិភាក្សាកិច្ចសហប្រតិបត្តិការលើកកម្ពស់ភាពប្រកួតប្រជែងឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នាយទាហានប្តូរវេនចំនួនពីររូបរបស់ប្រទេសឡាវ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣រសៀល នាយទាហាននៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG)កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតឡាវ ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុកជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម និងការជំរុញការឈានចូលក្នុងប្រព័ន្ធសម្រាប់កម្មករនិយោជិត» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលាដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍...