ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅបន្តសម្រាប់លើកកម្ពស់គុណភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជាមួយ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Kash Patel...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា។ ការស្វាគមន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម...
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំចុងក្រោយបង្អស់លើប្រទេសអ៊ីរ៉ង់ ដែលការវាយប្រហារនេះបានកត់សម្គាល់នូវរលកនៃការវាយប្រហាររបស់អាមេរិកចំនួន ១១យប់ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងការវាយប្រហារនោះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្លាំងរបស់ CENTCOM បានកំណត់គោលដៅលើមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងទុកយន្តហោះ ទីតាំងផ្ទុកដ្រូន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធា ដើម្បីកាត់បន្ថយបន្ថែមទៀតនូវសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងក្រសួងប្រេង និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាលី អាល់ហ្សៃឌី (Ali al-Zaidi) ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ រដ្ឋមន្ត្រីក្រសួងប្រេង លោក...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែន បូណា បានថ្លែងថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី បានធ្វើឱ្យពិភពលោកបានដឹងលឺពីភាពរងគ្រោះរបស់កម្ពុជាពីការឈ្លានពានរបស់ភាគីថៃ ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា ក្រោមអភិក្រម«ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលភ្លេចឡើយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍តំបន់ និងអន្តរជាតិមកលើទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្ស៊ីបានដាក់ឈ្មោះលោក Mykhailo Drapatyi ដែលជាអគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងបញ្ជីដែលចង់បាន នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ក្រសួងមហាផ្ទៃ រុស្ស៊ីដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ។ ការសម្រេចចិត្តនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសតែងតាំងលោក Drapatyi ដើម្បីជំនួសលោក Oleksandr Syrsky ជាមេបញ្ជាការយោធាកំពូលរបស់ប្រទេស។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនធ្លាប់បានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹង Drapatyi ដោយចោទប្រកាន់គាត់ថាបានបញ្ជាប្រតិបត្តិការកងកម្លាំងចម្រុះរវាងឆ្នាំ២០១៧និង២០១៩ ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែនបានចោទប្រកាន់ថាបានធ្វើការវាយប្រហារបាញ់ផ្លោងទៅលើការតាំងទីលំនៅក្នុងតំបន់ Donetsk...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋបាលរបស់លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្តការហោះហើរត្រង់ទៅកាន់ប្រទេសលីបង់ ដោយបញ្ចប់ការផ្អាកដែលបានធ្វើឡើងអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។ លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social របស់គាត់បន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ Joseph Aoun នៅសេតវិមានកាលពីព្រឹកមិញថា៖ខ្ញុំសូមណែនាំរដ្ឋបាលរបស់ខ្ញុំឱ្យអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសលីបង់ឡើងវិញ។ ជើងហោះហើរពាណិជ្ជកម្មដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងលីបង់ត្រូវបានផ្អាកនៅឆ្នាំ១៩៨៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan...
សាំងធម្មតាឡើងថ្លៃ៤ ៣០០រៀល និងម៉ាស៊ូតឡើង ៤ ៩៥០រៀល សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងកើនឡើង កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន