Feature

សាលាសង្កាត់សាលា កំរើក ឧបត្ថម្ភកង់ចំនួន 10 គ្រឿងជូនដល់សិស្សានុសិស្សមានជីវភាពខ្វះខាត

ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់សាលាកំរើក បានធ្វើពិធីប្រគល់ កង់ជូនទៅដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន 10 គ្រឿង ដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀន។

សូមជម្រាបផងដែរថា ការឧបត្ថម្ភនេះ ត្រូវបានអនុវត្តដោយប្រើប្រាស់ថវិកាសេវាសង្គមប្រចាំត្រីមាសទី៣ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស កាត់បន្ថយការលំបាក និងលើកទឹកចិត្តឱ្យពួកគាត់បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព។

ជាចុងក្រោយ រដ្ឋបាលសង្កាត់សាលាកំរើក ផ្ដាច់ជ្ញាថានឹងបន្តយកចិត្តទុកដាក់ គាំទ្រវិស័យអប់រំ និងជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាបានកាន់តែប្រសើរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top