ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាកាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យស្ថានភាពជាក់ស្តែងនៃគ្រោះរាំងស្ងួតដែលកំពុងកើតមានឡើង ព្រមទាំងពិភាក្សាអំពីវិធានការសង្គ្រោះបន្ទាន់...
កំពង់ធំ៖ លោកសាយ គឹមឡម បានដាក់បទបញ្ជានេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកក្កដានៅអគាររដ្ឋបាលស្រុកស្ទោងកាលពីររសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើការងារអាទិភាពសំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់ អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបង្កើនការរឹតបន្តឹង និងបង្ក្រាបយ៉ាងក្តៅគគុកលើក្រុម «ក្មេងទំនើង» ដែលបង្កការអសន្តិសុខក្នុងសង្គម ព្រមទាំងបង្ក្រាបរាល់សកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត...
ខេត្តសៀមរាប៖ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់សាលាកំរើក បានធ្វើពិធីប្រគល់ កង់ជូនទៅដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន 10 គ្រឿង ដើម្បីយកទៅប្រើប្រាស់ជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀន។ សូមជម្រាបផងដែរថា ការឧបត្ថម្ភនេះ ត្រូវបានអនុវត្តដោយប្រើប្រាស់ថវិកាសេវាសង្គមប្រចាំត្រីមាសទី៣ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស កាត់បន្ថយការលំបាក និងលើកទឹកចិត្តឱ្យពួកគាត់បន្តការសិក្សាប្រកបដោយប្រសិទ្ធភាព។ ជាចុងក្រោយ រដ្ឋបាលសង្កាត់សាលាកំរើក ផ្ដាច់ជ្ញាថានឹងបន្តយកចិត្តទុកដាក់ គាំទ្រវិស័យអប់រំ និងជួយដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅទីស្ដីការក្រសួង។ ស្របតាមរបៀបវារៈនៃកិច្ចប្រជុំ លោកស្រីរដ្ឋលេខាធិការប្រចាំការ អនុប្រធានអចិន្រ្តៃយ៍ និងថ្នាក់ដឹកនាំដែលជាប្រធាន នៃក្រុមការងារកែទម្រង់ច្បាប់ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួងអធិការកិច្ច បានអញ្ជើញរាយការណ៍អំពីវឌ្ឍនភាពការងារសំខាន់ៗ...
ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានទាំងអស់ ធ្វើការពង្រឹងការផ្សព្វផ្សាយ បំភ្លឺ និងឆ្លើយតបចំពោះព័ត៌មានមិនពិត ទាក់ទងនឹងវិស័យបរិស្ថាននិធនធានធម្មជាតិ។ ការណ៍នេះធ្វើឡើង ដើម្បីការពារកុំ ឱ្យសាធារណជនមានការយល់ច្រឡំ ចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច និងកាតព្វកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ដើម្បីបុព្វហេតុបរិស្ថាន ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោក រដ្ឋមន្រ្តី...
ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ (MOI TV) នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបានលាតត្រដាងយ៉ាងលម្អិតអំពី «វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ»។ នៅក្នុងបទសម្ភាសន៍នោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការយ៉ាងក្តៅគគុក និងយកចិត្តទុកដាក់ខ្ពស់បំផុតលើការគ្រប់គ្រងសភាពការណ៍នៅតាមព្រំដែន។ ជាពិសេស...
កំពង់ស្ពឺ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់១នាក់ និងរងរបួសចំនួន ៣នាក់ក្រោយពីជនសង្ស័យផឹកស្រាស្រវឹងហើយដើរទៅវាយក្មួយតាឃាត់វាយទាំងតាវ៉ាយទាំងឃាត់។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មានករណីប៉ុនប៉ងមនុស្សឃាត មួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យ១នាក់ ឈ្មោះ បាន រ៉ន ភេទប្រុស អាយុ...
លោក វ៉ាង វិន ពីន ៖ ចំណងមិត្តភាពដែកថែប រវាងយោធាចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ ក្រសួងអប់រំ អំពាវនាវ ដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវគោរពបទប្បញ្ញត្តិឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនជាង ១៥ម៉ឺននាក់ ទោះ ព្យុះ ដូលហ្វីន កំពុងកើតមាន តែកម្ពុជាពុំស្ថិតក្នុង គន្លងផ្លូវដើររបស់ព្យុះនេះទេ លោក ផន...
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ...
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ក្រោមអធិបតីភាពលោកអភិបាលរងខេត្តព្រះសីហនុ និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី និងសាធារណជនយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ។ នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញជូនគណៈអធិបតីអំពីវឌ្ឍនភាពការងារធុរកិច្ចទេសចរណ៍ និងការរៀបចំសកម្មភាពកីឡាចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង...