Feature

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ទេយ្យទានរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនះដីដុះ និងវត្តសុទស្សនារាមជ្រោយថ្ម ដោយក្នុង១វត្តៗ មាន៖ ទៀនវស្សា ក្បាច់ចំនួន ០១ គូ អង្ករចំនួន ១០០ គីឡូក្រាម ទឹកសុទ្ធចំនួន ៥០កេស ភេសជ្ជៈកំប៉ុងចំនួន ១០កេស ត្រីខចំនួន ០១កេសធំ ទឹកត្រីចំនួន ៥យួរ ទឹកស៊ីអីវចំនួន ៥យួរ មី ចំនួន ៥កេសតូច ទឹកដោះគោខាប់ចំនួន ១កេសធំ ស្ករសចំនួន ៥គីឡូក្រាម តែចំនួន ៥គីឡូក្រាម បច្ច័យមួយចំនួន។ ដោយឡែកព្រះសង្ឃ ចំនួន ៧អង្គ ក្នុង១អង្គប្រគេន ទេយ្យវត្ថុ ១ និងបច្ច័យ ២០០.០០០រៀល ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក់ផងដែរ។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា

To Top