លោក ខូយ រីដា បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យ និងបញ្ជារទឹកនៅសំណង់កាត់ស្ទឹងដំណាក់អំពិល របស់ប្រពន្ធ័ធារាសាស្រ្ត ក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍១រោច កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ រួមអាជ្ញាធរមូលដ្ឋាននិងឆ្មាំទំនប់ពិនិត្យស្ថានភាពទឹកតាមដងស្ទឹង ក្រោយពីខេត្តពោធិ៍សាត់បានទទួលព្យុះទី១៣ ឈ្មោះ ដូលហ្វ៉ីន ដែលបានទទួលទឹកភ្លៀងបន្តបន្ទាប់ និងធ្វើអោយផ្នែកខាងលើនៃដងស្ទឹងមានការកើនឡើងកម្ពស់ទឹក ។

ជាវិធានការណ៍ លោកអភិបាលខេត្តក៍បាននៅតែបន្តបញ្ជួនទឹក សម្រាប់តំបន់ខ្វះខាតទឹក ឆ្ងាយពីប្រភពទឹក បណ្តាឃុំនានា នៃស្រុកបាកាន ។ តែដោយសារទឹកនៅត្រង់ទំនប់ដំណាក់អំពិលនេះ ទឹកបានឡើងហៀរលើទ្វារទឹក លោក បានបញ្ជាផ្ទាល់ជូន មន្ទីរជំនាញបើកទ្វារទឹកទម្លាក់ទៅផ្នែកខាងក្រោមខ្លះ ដើម្បីជួយដល់ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ។

តែអទិភាពខ្ពស់ គឺ បណ្តាឃុំនានារបស់ស្រុកបាកាន នៅតែបន្តជំរុញទឹកអោយដល់គោលដៅ ។ ជារួម លោកអភិបាលខេត្តនៅតែបន្តការយកចិត្តទុកដាក់អន្តរាគមន៍ទឹកអស់លិទ្ធភាព និងបន្តបែងចែកទឹកតាមគោលដៅបន្តបន្ទាប់ទៀតរបស់បណ្តាក្រុង ស្រុក ដែលប្រឈមខ្លាំង ។


ជាចុងក្រោយមន្ទីរជំនាញ(ធនធានទឹក) ក៏សូមផ្តាំផ្ញើរបងប្អូនកសិករទាំងអស់ប្រើប្រាស់ទឹកប្រកបដោយការយោគយល់គ្នា សន្សំសំចៃ ចែករំលេកគ្នា ដោយ សមធម៍ តម្លាភាពរវាងកសិករនិងកសិករ ៕
ប្រភព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល









