កំពង់ស្ពឺ៖ នៅលើកំណាត់ផ្លូវប្រមាណជិត២០០០ម៉ែត្រ នៃផ្លូវជាតិលេខ៤៦ឡើង ទៅកាន់ទីរមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) ដែលមានភាពតូចចង្អៀត និងកំពុងរងការខូចខាត ពិបាកក្នុងការធ្វើដំណើរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ ។ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៦នេះថា រមណីយដ្ឋានព្រះសុរាម្រិតកុសមៈ(ឧទ្យានជាតិគីរីរម្យ) គឺជារមណីយដ្ឋានធម្មជាតិមួយដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិទៅលេងច្រើនក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យផ្លូវមួយនេះមានភាពមមាញឹក។...
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបគម្រប់ ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (អង្គរមីល) បានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង មាន ៥បន្ទប់ ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតក្នុងភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវការបិទបញ្ចប់បេសកកម្មដ៏ឧត្តុង្គឧត្តម «ជិះកង់ដើម្បីកុមារកម្ពុជា» ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន នៃក្រុមហ៊ុន ខ្មែរ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយ លោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវី (Japan Federation of Shiho-Shoshi Lawyer’s Associations) នៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង...
ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យជាប្រវត្តិសាស្ដ្រ ឈ្នះជើងឯកពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ។ ដំណើរមាតុភូមិនិវត្តន៍ អមជាមួយពាន និងមេដាយមាសជាប្រវត្តិសាស្ដ្រនេះ ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា កម្ពុជា-អាមេរិក បន្តពង្រឹងប្រតិបត្តិការយោធា លោក ស សុខា...
មណ្ឌលគិរី៖ មន្ត្រីឧទ្យាននុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាត និងបង្ក្រាបករណីបទល្មើសធនធានធម្មជាតិ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងដកហូតបាន អាវុធ AK-47 ស្វ័យបត់ ១ដើម គ្រាប់អាវុធមួយចំនួន និងមធ្យោបាយធ្វើដំណើរមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៩:៣៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុច អូរអង្ហែង...
មណ្ឌលគិរី៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយលោកសុទ្ធ សឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែព្រះ ព្រមទាំងតំណាងអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាត្រពាំងទូក ស្ថិតក្នុងភូមិអូរច្រា ឃុំស្រែព្រះ...
ខេត្តតាកែវ៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ តំណាងសហជីព និងតំណាងអង្គការ OXFAM កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីវិធានការ និងកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្រពលករមាតុភូមិនិវត្តន៍ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចបន្តអាជីព និងរស់នៅក្នុងប្រទេសដោយមានការងារសមរម្យ និងចំណូលប្រកបដោយស្ថិរភាព។...
ប៉ោយបែត៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបណ្ដេញជនជាតិថៃ សរុបចំនួន ៣៩នាក់ (ស្រី ១៨នាក់) ពាក់ព័ន្ធបទល្មើស លួចឆ្លងដែនដោយខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...