Feature

លោក ខូយ រីដា ដឹកនាំមន្រ្តីជំនាញបន្តចុះត្រួតពិនិត្យកិច្ចការអន្តរាគមន៍ស្រូវវស្សា ឆ្នាំ២០២៦ ដែលជួបប្រទះកង្វះខាតទឹក នៅតាមតំបណ្តាឃុំនៃស្រុកបាកាន ខេត្តពោធិ៍សាត់ 

ខេត្តពោធិ៍សាត់÷នាថ្ងៃអង្គារ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ រួមអាជ្ញាធរមូលដ្ឋានតាមគោលដៅក្នុងកិច្ចអន្តារាគមន៍បន្ទាន់ ដើម្បីជួយសង្គ្រោះស្រូវប៉ះពាល់នៅធ្ងាយពីប្រភពទឹក ។

លោកបានចុះពិនិត្យទីតាំងបញ្ជួនទឹក និងតំបន់ដែលកំពុងបានទទួលទឹក របស់ឃុំមេទឹក ឃុំបឹងខ្នារ នៃស្រុកបាកាន ។ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរ បន្តការយកចិត្តទុកដាក់អន្តរាគមន៍ទឹកអស់លិទ្ធភាព និងបន្តបែងចែកទឹកតាមគោលដៅបន្តបន្ទាប់ទៀតរបស់បណ្តាឃុំនៃស្រុកបាកាន ។

ជាចុងក្រោយមន្ទីរជំនាញ(ធនធានទឹក) ក៏សូមផ្តាំផ្ញើរបងប្អូនកសិករទាំងអស់ប្រើប្រាស់ទឹកប្រកបដោយការយោគយល់គ្នា សន្សំសំចៃ ចែករំលេកគ្នា ដោយ សមធម៍ តម្លាភាពរវាងកសិករនិងកសិករ ៕

ប្រភព÷មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top