លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី
នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pellegrini ប្រធានាធិបតីស្លូវ៉ាគី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា ប្រទេសស្លូវ៉ាគី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបង្កើតទំនាក់ទំនងការទូតដំបូងបង្អស់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៤។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយស្លូវ៉ាគី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ស្លូវ៉ាគី ដែលគោរពគ្នាទៅវិញទៅមក មានទំនុកចិត្តចំពោះគ្នា ស្មើភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មានស្ថិរភាព និងរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរអាចផ្តោតលើការធ្វើការរួមក្នុងវិស័យសំខាន់ៗចំនួនបួននៅដំណាក់កាលបន្ទាប់ ពោលគឺ៖ ទីមួយ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំ។ ទីពីរ ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជំរុញការអភិវឌ្ឍរួម។ ទីបី បង្កើនការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបន្តវេនមិត្តភាពប្រពៃណី។ ទីបួន គាំពារសច្ចយុត្តិធម៌អន្តរជាតិ និងធ្វើការកែទម្រង់ និងកែលម្អអភិបាលកិច្ចសកល៕









