ព្រៃវែង៖ លោក ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង និងក្រុមការងារនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកបច្ច័យមួយចំនួន របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមកម្មវិធីបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ជាញ់មារ នឹងរូបព្រះអង្គសាងព្រះផ្នួស ខែឆ្នាំទាំង១២ ព្រមទាំងចូលរួមប្រគេនទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គីស្ថិតនៅក្នុងវត្តពោធិរង្សី...
ពោធិ៍សាត់៖ ពលរដ្ឋ និងយុវជនក្រីក្រជាង ៤ពាន់នាក់ទទួលបានការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, ការកាត់សក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលគ្រឿងអេឡិចត្រូនិក។ បើតាមវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានសិស្សទទួលបានអាហារូបករណ៍សិក្សាជំនាញដោយឥតគិតថ្លៃសរុបចំនួន ៤,២៨៥នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួន...
បរទេស៖ គ្រាប់មីស៊ីលរបស់សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅនានានៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងដាក់ «ការទណ្ឌកម្មផ្លូវយោធាដ៏ធំ» លើទីក្រុងតេហេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តហ៊ូធី (Houthi) នៅប្រទេសយេម៉ែន ទោះបីជាលោកនៅតែទុកឱកាសសម្រាប់កិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់ម្តងទៀតក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ពីរសប្តាហ៍ បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់បណ្តោះអាសន្នដែលបំណងបញ្ចប់សង្គ្រាម កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់ប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអារ៉ាប់ដែលនៅជិតខាង និងបានព្រមានថា...
បរទេស៖ លោក Oliver Blume នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Volkswagen បានថ្លែងកាលពីថ្ងៃសុក្រ បន្ទាប់ពីរាយការណ៍អំពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចម្រុះថា ក្រុមហ៊ុន Volkswagen ត្រូវតែបង្កើនការកាត់បន្ថយចំណាយបន្ថែមទៀត ដើម្បីរក្សាភាពប្រកួតប្រជែងទល់នឹងម៉ាកយីហោចិន ដែលកំពុងតម្រង់ទិសដៅកាន់តែខ្លាំងឡើងមកលើទីផ្សារក្នុងស្រុករបស់ក្រុមនៃក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតទី ២...
បរទេស៖ មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេសបារាំងតាមរយៈរថយន្ត និងកប៉ាល់ កាលពីថ្ងៃសុក្រ ហើយនៅប្រទេសអេស្ប៉ាញបានប្រកាសអាសន្នថ្នាក់ជាតិ ខណៈដែលអគ្គិភ័យដ៏ធំធេងបានរួមបញ្ចូលគ្នានៅក្រៅទីក្រុងម៉ាឌ្រីដ (Madrid) ហើយកម្ដៅយ៉ាងក្ដៅគគុកបានបន្សល់ទុកនូវលក្ខខណ្ឌស្ងួតហួតហែងនៅទូទាំងតំបន់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា អាជ្ញាធរបារាំងបានបញ្ជាឱ្យធ្វើការជម្លៀសប្រជាជនទាំងស្រុងចេញពីឧបទ្វីប Cap Ferret ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមមួយនៅលើឆ្នេរសមុទ្រអាត្លង់ទិករបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា អគ្គិភ័យទីបីជិតនឹងរួមបញ្ចូលគ្នាជាមួយអគ្គិភ័យពីរផ្សេងទៀតដែលបានរួមបញ្ចូលគ្នានៅក្រៅទីក្រុងម៉ាឌ្រីដហើយ។ ប្រទេសទាំងពីរ ដែលបានរងគ្រោះដោយសាររលកកម្ដៅ និងអគ្គិភ័យជាបន្តបន្ទាប់ក្នុងអំឡុងពេលប៉ុន្មានខែ...
ពោធិ៍សាត់៖ ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលមានតម្លៃប្រមាណជា ៣០ម៉ឺនអឺរ៉ូ (ឬប្រមាណជា ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់លើកកម្ពស់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ ពិធីប្រគល់-ទទួល ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦...
លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ ឱ្យកាន់តែខ្លាំងលើការ ដោះស្រាយជម្លោះព្រំដែន សម្តេចតេជោ ចំណាប់អារម្មណ៍សំណេរ លោកស្រី អេនជេលីណា ជូលី ពាក់ព័ន្ធខួប១ឆ្នាំ...
អង់គ្លេសថា បានត្រៀមខ្លួនរួចហើយ ក្នុងការការពារប្រទេស បន្ទាប់ពីត្រូវអ៊ីរ៉ង់ គំរាមវាយប្រហារ តម្លៃប្រេងឡើងលើសពី ១០០ ដុល្លារ មួយបារ៉ែល ខណៈការវាយប្រហារ របស់ក្រុមហ៊ូទីបង្កើនហានិភ័យ ដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា អរិភាពនៅមជ្ឈិមបូព៌ា រំខានដល់ពាណិជ្ជកម្ម ធ្វើឱ្យតម្រូវការមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង លោក ដូណាល់ ត្រាំ អះអាងថា ការខូចខាតផ្លូវសមុទ្រ នាពេលអនាគត...
គម្រោងផ្លូវក្រោមដីនៃភ្នំ Zojila បានធ្វើរួចដោយជោគជ័យ នេះជាសមិទ្ធផលមួយដ៏ត្រចោះត្រចង់ ។ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៦ ការជីកផ្លូវក្រោមដីនេះបានជោគជ័យដែលផ្លូវនេះត្រូវធ្លុះចេញទៅ ចុងម្ខាងទៀតក្នុងតំបន់ Minamarg នៃដែនដីសហព័ន្ធ Ladakh ដែលធ្វើឱ្យប្រទេសឥណ្ឌាមានផ្លូវគោកទៅកាន់គ្រប់ទីកន្លែងកាន់តែងាយស្រួល ជាពិសេស រវាងរដ្ឋ Kashmir និងដែនដីសហព័ន្ធ Ladakh នេះតែម្តង។...
ឡុងដ៍៖ ការវាយប្រហារឡើងវិញលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហមគឺ “មិនអាចការពារបាន” និងគំរាមកំហែងដល់អាយុជីវិតនាវិក សន្តិសុខពាណិជ្ជកម្មតាមសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់សកល នេះបើយោងតាមលោក Arsenio Dominguez អគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិ ហៅកាត់ថា IMO។ លោក Dominguez បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារចុងក្រោយបំផុត ដែលបានរាយការណ៍លើការដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់សមុទ្រក្រហម។ ការវាយប្រហារទាំងនេះ គឺមិនអាចការពារបាន”។ លោកបានសង្កត់ធ្ងន់ថា នាវិកគឺជាជនស៊ីវិលដែលធ្វើការងារសំខាន់ៗដែលគាំទ្រដល់សេដ្ឋកិច្ច...