Feature

បណ្តុំ​វិកិណ្ណដ្ឋាន​បុរាណឧស្សាហកម្ម​សិប្បកម្ម​ប៉សឺឡែន Jingdezhen » ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ

នៅថ្ងៃទី ២៥ ខែកក្កដា តាម​ម៉ោង​ក្នុងតំបន់​ បន្ទាប់​ពីការពិនិត្យពិភាក្សានៅក្នុងកិច្ច​ប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ​គម្រោង​នៃ​«បណ្តុំ​វិកិណ្ណដ្ឋាន​បុរាណឧស្សាហកម្ម​សិប្បកម្ម​ប៉សឺឡែន Jingdezhen » (Jingdezhen Handicraft Porcelain Industry Sites)ដែលបានស្នើដោយប្រទេសចិន ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ ។ គិត​រហូត​ដល់​បច្ចុប្បន្ន​  ចំនួន​បេតិកភណ្ឌពិភពលោករបស់​ប្រទេសចិនបានឡើង​ដល់ ៦១ គម្រោង​។

សូម​បញ្ជាក់​ថា​​ «បណ្តុំវិកិណ្ណដ្ឋានបុរាណឧស្សាហកម្មសិប្បកម្មប៉សឺឡែន Jingdezhen » គឺជាបណ្តុំវិកិណ្ណដ្ឋានបុរាណដែល​តំណាងឱ្យ​ប្រព័ន្ធឧស្សាហកម្មសិប្បកម្មប៉សឺឡែនJingdezhen ចាប់ពីសតវត្សទី ១០ ដល់សតវត្សទី ១៩​ ដែល​បង្ហាញពីដំណើរការ​ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកទេសសិប្បកម្មប៉សឺឡែន សិល្បៈប៉សឺឡែន និងឧស្សាហកម្មផលិតប៉សឺឡែន​របស់ចិន និង​ជា​សក្ខីភាពដែលបង្ហាញថា សិប្បកម្មប៉សឺឡែនរបស់​ចិន​បានជះ​ឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់​ការអភិវឌ្ឍ​ឧស្សាហកម្មសិប្បកម្មប៉សឺឡែនពិភពលោក​​ ព្រម​ទាំងការផ្លាស់ប្តូរ ​និងការរៀនសូត្រពី​អរិយធម៌​គ្នាទៅវិញទៅមក។

លោក Rao Quan អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន​ និងជាអគ្គ​នាយកនៃ​រដ្ឋបាលជាតិ​បេតិកភណ្ឌវប្បធម៌ចិន​ បានតំណាង​ឱ្យ​រដ្ឋាភិបាលចិនធ្វើ​ការ​សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងបំពេញតាមអនុសញ្ញាបេតិកភណ្ឌពិភពលោក ដើម្បី​ពង្រឹងការអភិរក្ស​ ការ​បន្តវេន​ និងការប្រើប្រាស់បេតិកភណ្ឌ​ជាប្រព័ន្ធនិង​ទូទៅ​ ធ្វើកិច្ច​ខំប្រឹង​ប្រែងជាមួយអង្គការអន្តរជាតិ និង​រដ្ឋ​ជាហត្ថលេខីនានា​ ដើម្បីរួមគ្នាការពារទ្រព្យសម្បត្តិ នៃអរិយធម៌មនុស្សជាតិឱ្យ​បាន​ល្អ​៕

To Top