បទវិភាគ៖ការដែលអ្នកទេសចរអឺរ៉ុបធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីស្វែងរកភាពត្រជាក់ ជាភស្តុតាងបញ្ជាក់ថា ចិន-អឺរ៉ុបជាដៃគូ មិនមែនជាគូប្រជែងនោះទេ
គយគន់ទេសភាពតាមបឹងក្នុងជ្រលងភ្នំ ដើរចូលផ្សារទំនើបជ្រើសរើសទំនិញកម្ចាត់កម្តៅ និងដើរតាមវិថីដកបទពិសោធវប្បធម៌ប្រពៃណី… នៅរដូវក្តៅនេះ អ្នកទេសចរអឺរ៉ុបដែលមិនអាចទ្រាំនឹងកម្តៅបាន បានសម្រុកចូលប្រទេសចិនយ៉ាងច្រើន ដោយធ្វើដំណើរឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រដើម្បីទទួលបទពិសោធន៍ “ភាពត្រជាក់បែបចិន” ។ យោងតាមទិន្នន័យនៃវេទិកាទេសចរណ៍មួយបង្ហាញឱ្យដឹងថា ក្នុងចំណោមប្រទេសនិងតំបន់ប្រភពអ្នកទេសចរចូលដែនចិនចំនួន ២០ កំពូលនៅរដូវក្តៅនេះ ប្រទេសអឺរ៉ុបមានចំនួន ៣០ភាគរយ ហើយបរិមាណបញ្ជាទិញបានកើនឡើង ២៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយបរិមាណបញ្ជាទិញសំបុត្រក៏កើនឡើងជាង២០ដងបើប្រៀបធៀបនឹងឆ្នាំមុន ។ ក្នុងនោះ ប្រទេសអឺរ៉ុបខាងលិច ដូចជា អង់គ្លេស បារាំងនិងអាល្លឺម៉ង់ជាដើមមានចំនួនជិត ៤២ភាគរយដែលកំណើនសរុបជិត ១៥០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។

តើអ្វីទាក់ទាញអ្នកទេសចរអឺរ៉ុប “សម្រុក” ចូលទៅកាន់ប្រទេសចិន? មូលហេតុផ្ទាល់គឺពួកគេមាន “តម្រូវការបន្ទាន់ក្នុងការគេចចេញពីកម្តៅ” ។ នៅរដូវក្តៅនេះ រលកកម្តៅដ៏ខ្លាំងក្លាមួយបានវាយលុកពាសពេញទ្វីបអឺរ៉ុប ហើយ “ម៉ាស៊ីនត្រជាក់ចិន” ត្រូវបានលក់ដាច់នៅទីនោះ ។ យោងតាមទិន្នន័យបង្ហាញឱ្យដឹងថា នៅខែមិថុនាឆ្នាំនេះ ការនាំចេញម៉ាស៊ីនត្រជាក់របស់ចិនទៅកាន់អឺរ៉ុបបានកើនឡើង ៧២,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ប្រឈមមុខនឹង “ការព្រួយបារម្ភដោយសារកម្តៅ” ប្រជាជនអឺរ៉ុបចង់មកប្រទេសចិនដោយផ្ទាល់ដើម្បីដកបទពិសោធ “សេរីភាពពីម៉ាស៊ីនត្រជាក់” — សំណង់សា
ធារណៈរបស់ចិនដូចជា ហាងលក់ទំនិញ សណ្ឋាគារ និងស្ថានីយរទេះភ្លើងក្រោមដីបានបំពាក់ដោយម៉ាស៊ីនត្រជាក់ជាទូទៅ ដែលផ្តល់ផាសុខភាពដល់អ្នកក្រុង ។ បូករួមទាំងប្រទេសចិនមានទឹកដីដ៏ធំល្វឹងល្វើយនិងធនធានដ៏សម្បូរបែប ពីខ្ពង់រាបយូណាន-គុយចូវ រហូតដល់ភ្នំព្រិលភាគខាងលិចខេត្តស៊ីឈាន់ ពីព្រៃឈើនៅតំបន់ភាគឦសានរហូតដល់វាលស្មៅដ៏ធំនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ធនធានគេចពីកម្តៅដ៏សម្បូរបែបបានផ្តល់ “ជម្រើសត្រជាក់” ជាច្រើនដល់អ្នកទេសចរអឺរ៉ុប ។

បច្ចុប្បន្ននេះ ភាគីចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រជាជនកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសអឺរ៉ុបចំនួន៣៥ ដែលអ្នកទេសចរដែលសមស្របលក្ខខណ្ឌអាចស្នាក់នៅយូរបំផុត ៣០ ថ្ងៃ ។ ផលប្រយោជន៍នៃគោលនយោបាយនេះបានឆ្លុះបញ្ចាំងក្នុងទិន្នន័យ យោងតាមទិន្នន័យនៃរដ្ឋបាលជាតិចិនអន្តោប្រវេសន៍បង្ហាញឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ក្នុងចំណោមជនបរទេសចូលដែនចិន មានអ្នកទេសចរចំនួន៧៧,៧ភាគរយបានទទួលភាពងាយស្រួលនៃការលើកលែងទិដ្ឋាការ ។ ពោលគឺ ក្នុងចំណោមអ្នកទេសចរបរទេសចូលដែនចិន ១០ នាក់ មានជិត ៨ នាក់បានមកប្រទេសចិនដោយគ្មានទិដ្ឋាការ ។
អ្វីដែលទាក់ទាញអ្នកទេសចរអឺរ៉ុបឱ្យឆ្លងកាត់ចម្ងាយឆ្ងាយនោះ ក៏រួមមានប្រសិទ្ធភាពនិងភាពទាក់ទាញនៃអភិបាលកិច្ចរបស់ចិនផងដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពាក្យដូចជា “ធ្វើទេសចរណ៍នៅប្រទេសចិន” “ក្លាយជាប្រជាជនចិន”និង “ការធ្វើជាជនជាតិចិនបំផុត” ជាដើមបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមបរទេស ។ បច្ចេកវិទ្យាដូចជា រថយន្តគ្មានមនុស្សបើក ការសម្តែងយន្តហោះដ្រូន និងរោងចក្ររថយន្តថាមពលថ្មីជាដើម ព្រមទាំង”អារម្មណ៍សុវត្ថិភាពបែបចិន” តាមផ្លូវនៅពេលយប់ជ្រៅ កំពុងត្រូវគេលើកឡើងជាបន្តបន្ទាប់… 《កាសែត Financial Times》របស់អង់គ្លេសបានសម្គាល់ឃើញថា តាមបណ្តាញទំនាក់ទំនងសង្គមក្រៅប្រទេស ចិនបានក្លាយជាពាក្យមានន័យថា
“ទាន់សម័យ” ។
ដូច្នេះ ប្រជាជនអឺរ៉ុបមិនពេញចិត្តនឹងការ “សម្លឹងមើល” ប្រទេសចិនតាមរយៈអេក្រង់នោះទេ ប៉ុន្តែចង់ទៅកាន់ប្រទេសចិនដោយផ្ទាល់ដើម្បីទទួលអារម្មណ៍ពីប្រទេសចិនយ៉ាងពិតប្រាកដ ។ ការពិតជាក់ស្តែងគឺមានឥទ្ធិពលបំផុត៖ រដូវក្តៅនេះ ការដែលអ្នកទេសចរអឺរ៉ុបធ្វើដំណើរឆ្លងកាត់ភ្នំនិងសមុទ្រទៅកាន់ប្រទេសចិនដើម្បីស្វែងរកភាពត្រជាក់ ជាភស្តុតាងបញ្ជាក់ពីសេចក្តីពិតដ៏សាមញ្ញមួយថា៖ ចិននិងអឺរ៉ុបជាដៃគូ មិនមែនជាគូប្រជែងនោះទេ ៕









