តេអេរ៉ង់៖ អ៊ីរ៉ង់ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាថ្មី ដោយកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅគុយវ៉ែត ដោយវាយប្រហារឃ្លាំងគ្រាប់រំសេវ និងឧបករណ៍ដឹកជញ្ជូននៅជំរំដូហា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។ នៅយប់ថ្ងៃអង្គារ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានឧ្យដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារជាបន្តបន្ទាប់លើកទី១១ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយកំណត់គោលដៅមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងយន្តហោះ កន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយោធា ដើម្បី «ធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូស»។ កងកម្លាំងអាមេរិក នៅថ្ងៃអង្គារបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី១១...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់ នាពេលអនាគត។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក UENO...
ភ្នំពេញ ៖ កម្ពុជា បានតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃ ធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានថ្លែងនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់វិបត្តិនៅអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនមានភាពម៉ឺងម៉ាត់ចំពោះកិច្ចពិភាក្សានោះទេ ខណៈដែលជម្លោះដែលកំពុងរីករាលដាលយ៉ាងខ្លាំងនេះ បានបង្កការរំខានដល់ចំណុចយុទ្ធសាស្ត្រថាមពលដ៏សំខាន់បំផុតចំនួនពីរនៅលើពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា លោក រូប៊ីអូ បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន មួយថ្ងៃបន្ទាប់ពីនាវាដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតចំនួនបីគ្រឿង ដែលឆ្ពោះទៅកាន់តំបន់អាស៊ី បានបង្វែរទិសដៅត្រឡប់ក្រោយវិញនៅក្នុងសមុទ្រក្រហម ដែលមើលទៅហាក់ដូចជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីក្រុមហ៊ូធី...
បរទេស៖ វៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះនៃការនាំចេញនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ ខណៈពេលដែលប្រទេសនេះកំពុងដៅឆ្ពោះទៅរកគោលដៅចំណូលពីការនាំចេញចំនួន ៥៥០ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំនេះ ទោះបីជាមានភាពមិនប្រាកដប្រជាបន្តបន្ទាប់នៅក្នុងពាណិជ្ជកម្មសកលក៏ដោយ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យស្ថិតិបង្ហាញថា ការនាំចេញសម្រេចបានចំនួន ២៦៦,៥ ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយ ដែលមានន័យថា សេដ្ឋកិច្ចត្រូវស្វែងរកចំណូលឱ្យបានប្រហែល ២៤៥,៥ ពាន់លានដុល្លារបន្ថែមទៀត ក្នុងកំឡុងពេលដែលនៅសល់នៃឆ្នាំនេះ...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ គាំទ្រ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅបន្តសម្រាប់លើកកម្ពស់គុណភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មី ជាមួយ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក Kash Patel...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលថ្មីៗបន្ថែមទៀតនៅប្រទេសកម្ពុជា។ ការស្វាគមន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិន ដែលដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែងការគួរសម...
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំចុងក្រោយបង្អស់លើប្រទេសអ៊ីរ៉ង់ ដែលការវាយប្រហារនេះបានកត់សម្គាល់នូវរលកនៃការវាយប្រហាររបស់អាមេរិកចំនួន ១១យប់ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងការវាយប្រហារនោះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្លាំងរបស់ CENTCOM បានកំណត់គោលដៅលើមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងទុកយន្តហោះ ទីតាំងផ្ទុកដ្រូន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធា ដើម្បីកាត់បន្ថយបន្ថែមទៀតនូវសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ...