ភូមិភាគឦសាន្ត៖ បណ្ដាខេត្តចំនួន ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តដែលស្ថិតនៅភូមិភាគឦសាន្តរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន...
កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរបួសស្រាល ក្នុងករណី រថយន្តបុកម៉ូតូ ពីរគ្រឿងនៅកណ្តាល ក្រុងច្បារមន កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក HILUX REVO...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា “គុយបាគឺជាប្រទេសបន្ទាប់” បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។ លោក Trump បានថ្លែងនៅក្នុងសន្និសីទ Future Investment Initiative នៅទីក្រុង Miami រដ្ឋ Florida ឧ្យដឹងថា “គុយបាគឺជាប្រទេសបន្ទាប់...
សាណា៖ ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែន បានព្រមានអំពីអន្តរាគមន៍យោធា ដែលអាចកើតមាន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការឈ្លានពានប្រឆាំងនឹងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយនៅលើទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ចប់អរិភាពដែលប៉ះពាល់ដល់ប៉ាឡេស្ទីន លីបង់ អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ លោកបានបន្ថែមថា អ្វីដែលលោកហៅថា “សត្រូវអាមេរិក-អ៊ីស្រាអែល” ត្រូវតែឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងបញ្ឈប់ការកើនឡើងនៃភាពតានតឹងជាពិសេសទាក់ទងនឹងអ៊ីរ៉ង់។...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ សម្រាប់កម្មវិធីអាហារូបករណ៍ ាជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ» (Choose Europe for Science) ប្រារព្ធធ្វើនៅប្រតិភូដ្ឋានសហភាពអឺរ៉ុប។ មានការចូលរួមពី លោក...
បរទេស៖ កាសែត Financial Times បានរាយការណ៍នៅថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលស្គាល់បញ្ហានេះថា សហព័ន្ធអារ៉ាប់រួមបានប្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតថា ខ្លួននឹងចូលរួមក្នុងក្រុមការងារដែនសមុទ្រពហុជាតិសាសន៍ ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ ។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា កាសែត Financial Times...
ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នងបរិវេណវត្តបុប្ផាសុវណ្ណ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងកម្មវិធីសំណេះសំណាលនេះ លោក បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខភាពជ័យលាភី សិស្សពូកែថ្នាក់ខេត្តពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ឆ្នាំ២០២៦ នៅសាលប្រជុំអាគារបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។ មានរបាយការណ៍ក្នុងអង្គពិធី លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC បានប្រកាសនៅថ្ងៃសុក្រថា ការដឹកជញ្ជូនឆ្លងកាត់ត្រូវបានហាមឃាត់សម្រាប់នាវាណាមួយឆ្លងកាត់ច្រកសមុទ្រ Hormuz ទៅ និងមកពីកំពង់ផែនៃប្រទេសដែលមានសម្ព័ន្ធមិត្ត និងគាំទ្រសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាម សារព័ត៌មានចិន ស៉ីនហួ ចេញផ្សាយថា កងទ័ពជើងទឹក IRGC បានប្រកាសថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ ដោយព្រមានថា ការដឹកជញ្ជូនណាមួយនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។...
ភ្នំពេញ ៖ កម្ពុជា ស្វាគមន៍ចំពោះប្រទេសម៉ាឡេស៊ី បានចាត់បញ្ជូននាយទាហានបន្តវេនចំនួន ២រូប ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ...