ស្រ្តី អ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ
ភ្នំពេញ ៖ ស្រ្តី អ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបាននាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ថា «ខ្ញុំបាទសូមអរគុណ ដល់លោកឧកញ៉ា បានសហការណ៍ជាមួយខ្ញុំ តាមរកកូនស្រីប្រគល់មកជំនាញផែនចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីអនុវត្តន៌តាមផ្លូវច្បាប់ (តាមសំណូមពររបស់ខ្ញុំ)»។
សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ សាម ម៉ីជី បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
