Feature

ផឹកស្រាស្រវឹងទៅវាយក្មួយ តាឃាត់វាយទាំងតាបណ្តាលឱ្យស្លាប់និងអ្នកផ្សេង ៣នាក់ទៀតរងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យជនរងគ្រោះស្លាប់១នាក់ និងរងរបួសចំនួន ៣នាក់ក្រោយពីជនសង្ស័យផឹកស្រាស្រវឹងហើយដើរទៅវាយក្មួយតាឃាត់វាយទាំងតាវ៉ាយទាំងឃាត់។

ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៦   នៅចំណុចភូមិត្រពាំងស្គុន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា មានករណីប៉ុនប៉ងមនុស្សឃាត មួយកើតឡើងដែលបង្កឡើងដោយជនសង្ស័យ១នាក់ ឈ្មោះ បាន រ៉ន ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពយកចបជីកដងដែក ទៅវាលើជនរងគ្រោះចំនួន៤នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្លាប់១នាក់ និងរងរបួសស្រាលចំនួន៣នាក់។

និងវាយបំផ្លាញ់ម៉ូតូរបស់ជនរងគ្រោះ ជនរងគ្រោះ ១/ឈ្មោះ នៅ សាន ភេទប្រុសអាយុ ៧០ រងរបួសធ្ងន់ ត្រូវបែកក្បាល. ត្រូវគល់ថ្គាម.ត្រូវក្រោមបំពុងករ.ត្រូវស្មារខាងស្តាំ.ត្រវខ្នងដៃខាងស្តាំ. (បញ្ចូនទៅមន្ទីពេទ្យខេត្តស្លាប់) ២/ ឈ្មោះ ឡេង វ៉ាន ភេទប្រុសអាយុ ៤១ រងរបួសស្រាលក្រិចដៃទាំងសង្ខារ៣/ ឈ្មោះ ដោក បូរ៉ុម ភេទប្រុសអាយុ ៤៣ ឆ្នាំ រងរបួសស្រាលរយៈដៃបាតដៃឆ្វេង ដេរចំនួន៦ឆ្នេរ ៤/ ឈ្មោះ ឈួង ឈឿន ភេទប្រុស អាយុ ៥៧ឆ្នាំ រងរបួសស្រាលផ្លោះដៃខាងឆ្វេង ជនរងគ្រោះទាំង៤នាក់ខាងលើ រស់នៅភូមិឃុំកើតហេតុខាងលើ។ 

លោកបានបន្តទៀតថាក្រោយជំនាញទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុសិ៏្តចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ ហើយជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ខូចខាត: ម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅសេរីឆ្នាំ២០២២។ 

លោកបានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីបន្ត៕

ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតសមត្ថកិច្ច

To Top