Feature

ហេតុអ្វីបានជា​ជនបរទេស​សម្រុកទៅប្រទេសចិន ដើម្បីគេចពីកំដៅរដូវក្តៅ?

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ​ការិយាល័យព័ត៌មាន​ នៃ​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​ចិន​បាន​បើក​ធ្វើសន្និសីទសារព័ត៌មាន ​អ្នកទទួលខុសត្រូវ​ក្រសួងសន្តិសុខ​សាធារណៈចិន​បានប្រកាស​ទិន្នន័យបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ​២០២៦​ជនបរទេស​ចំនួន​២២,៩១៤លាននាក់​បាន​ចូល​ដែន​ប្រទេស ​ក្នុងនោះ​មាន​ជនបរទេសចំនួន​១៧,៨១៥​លាននាក់បានចូលដែនដោយការលើក​លែង​ទិដ្ឋាការ ​កើនឡើង​២០,៤% និង៣០,៦%​ ដោយឡែក​ពីគ្នា​បើ​ប្រៀបធៀប​នឹងរយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២៥​។

លំហូរ​អ្នក​ដំណើរ​ឆ្លង​ដែន​បាន​ក្លាយ​ជា​កម្លាំងចលករថ្មី​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច។

    ជាពិសេស​ចាប់តាំងពី​វិស្សមកាល​រដូវក្តៅ​ឆ្នាំ​នេះមក ​ចំនួន​ភ្ញៀវទេសចរបរទេស​បាន​បន្ត​កើនឡើង ​ក្នុងនោះ ​ភ្ញៀវទេសចរ​ដែល​មកពី​អឺរ៉ុប​​បាន​កើនឡើង​យ៉ាង​លេចធ្លោ។

ក្នុងអំឡុងពេលរដូវក្តៅ ទីក្រុងZhangjiajie​បាន​ស្វាគមន៍ភ្ញៀវទេសចរដែលចូលមកកម្សាន្តយ៉ាងច្រើនកុះករ ​ដោយសារតែ​ធាតុអាកាសត្រជាក់ ​និងអច្ឆរិយៈធម្មជាតិលំដាប់​ពិភពលោក។ ​

ដោយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​​រយៈពេល២៤០​ម៉ោង​ពេល​ឆ្លង​កាត់​ប្រទេស​ចិន​ ច្រក​Zhangjiajie​បានក្លាយជា​ច្រកទ្វារ​ដ៏​សំខាន់​សម្រាប់​អ្នក​ទេសចរ​បរទេស​ដែល​ចូលទៅ​ក្នុងខេត្ត​ហ៊ូណាន។

បច្ចុប្បន្ន មានជើងហោះហើរដឹកអ្នកដំណើរចំនួន ១៣ ខ្សែ ត្រូវបានបើក​ឱ្យ​ដំណើរការដែល​ហោះ​ហើរ​ទៅមក​ជា​មួយ​ប្រទេស​និងតំបន់ចំនួន៨។

ចាប់តាំងពីវិស្សមកាលរដូវក្ដៅឆ្នាំ​នេះមក ខ្សែជើងហោះហើរអន្តរជាតិជាច្រើនរបស់អាកាសយានដ្ឋាន​Shenzhenដែលគ្របដណ្ដប់លើ៩ប្រទេសនៅអឺរ៉ុបបាននិងកំពុងទទួល​បាន​ការ​ពេញនិយម​យ៉ាងខ្លាំង។

យោងតាមទិន្នន័យ​ពី​ស្ថានីយត្រួតពិនិត្យព្រំដែន​អាកាសយានដ្ឋាន​Shenzhen​បាន​បង្ហាញ​ថា ​ចាប់តាំងពីខែមិថុនា​ឆ្នាំ​នេះ​មក ចំនួន​អ្នកធ្វើ​ដំណើរ​អឺរ៉ុប​ដែល​ចូល​ដែន​ចិន​តាម​
អាកាសយានដ្ឋាន​Shenzhen​បានកើនឡើង៣១,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​នៅ​ឆ្នាំ​២០២៥​។

​អ្នកទេសចរ​​ដែល​មកពី​អង់គ្លេសបាននិយាយថា ​ទោះបីជាសីតុណ្ហភាពនៅទីក្រុង​Shenzhen​ខ្ពស់ក៏ដោយ ប៉ុន្តែមាន​ម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែង ដូច្នេះនៅ​ក្នុង​បន្ទប់ត្រជាក់ណាស់​៕

To Top