Feature

ភាពយន្តឯកសារ​ទូរទស្សន៍​«ទីក្រុងយីវូ​ពិភពលោក-លោកXi Jinpingយកចិត្តទុកដាក់​និង​ដឹកនាំ​ការអភិវឌ្ឍ​ទីក្រុងយីវូ»​ចាក់ផ្សាយ

    ភាពយន្តឯកសារ​ទូរទស្សន៍​បីភាគ​«ទីក្រុងយីវូ​ពិភពលោក-លោកXi Jinping
យកចិត្តទុកដាក់​ និង​ដឹកនាំ​ការអភិវឌ្ឍ​​ទីក្រុងយីវូ»​ ដែល​សហការ​ថត​ដោយ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន ​និង​ខេត្ត​Zhejiang ​ត្រូវ​បាន​ចាក់ផ្សាយលើ​ប៉ុស្តិ៍
CCTV-1​នៅម៉ោង៨យប់ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ​ដោយមានការចាក់​ផ្សាយ​មួយភាគ​ក្នុង​មួយ​យប់។

    កម្មវិធីនេះផ្តោតលើ​ការយកចិត្តទុកដាក់ ​និងការដឹកនាំរបស់លោកXi Jinpingសម្រាប់​ការអភិវឌ្ឍទីក្រុងយីវូ​ជាប្រធានបទស្នូល ដើម្បី​បង្ហាញ​​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ការ​ដែល​ក្រុង​យីវូ​អនុវត្ត​គំនិត​លោក​Xi Jinping​យ៉ាង​ស៊ីជម្រៅ​ក្នុងរយៈពេល២០​ឆ្នាំ ​បង្កើត ​និង​អនុវត្ត​យ៉ាងម៉ុតមាំនូវគំនិត​យល់​ដឹង​ត្រឹមត្រូវ​ស្តីពី​ការ​ធ្វើ​អភិបាលកិច្ច​និង​ទទួល​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​គុណភាពខ្ពស់​​តាមលក្ខខណ្ឌ​ជាក់​ស្តែង​ក្នុងតំបន់​៕

To Top