Feature

មនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេសបារាំង ចំណែកនៅអេស្ប៉ាញ បានប្រកាសអាសន្នថ្នាក់ជាតិ 

បរទេស៖ មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេសបារាំងតាមរយៈរថយន្ត និងកប៉ាល់ កាលពីថ្ងៃសុក្រ ហើយនៅប្រទេសអេស្ប៉ាញបានប្រកាសអាសន្នថ្នាក់ជាតិ ខណៈដែលអគ្គិភ័យដ៏ធំធេងបានរួមបញ្ចូលគ្នានៅក្រៅទីក្រុងម៉ាឌ្រីដ (Madrid) ហើយកម្ដៅយ៉ាងក្ដៅគគុកបានបន្សល់ទុកនូវលក្ខខណ្ឌស្ងួតហួតហែងនៅទូទាំងតំបន់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា អាជ្ញាធរបារាំងបានបញ្ជាឱ្យធ្វើការជម្លៀសប្រជាជនទាំងស្រុងចេញពីឧបទ្វីប Cap Ferret ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមមួយនៅលើឆ្នេរសមុទ្រអាត្លង់ទិករបស់ខ្លួន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា អគ្គិភ័យទីបីជិតនឹងរួមបញ្ចូលគ្នាជាមួយអគ្គិភ័យពីរផ្សេងទៀតដែលបានរួមបញ្ចូលគ្នានៅក្រៅទីក្រុងម៉ាឌ្រីដហើយ។

ប្រទេសទាំងពីរ ដែលបានរងគ្រោះដោយសាររលកកម្ដៅ និងអគ្គិភ័យជាបន្តបន្ទាប់ក្នុងអំឡុងពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា បង្កឡើងកាន់តែធ្ងន់ធ្ងរដោយសារការផ្លាស់ប្តូរអាកាសធាតុ គឺបានស្វែងរកជំនួយពីសហភាពអឺរ៉ុប ខណៈដែលអគ្គិភ័យទាំងនេះបានធ្វើឱ្យសេវាសង្គ្រោះបន្ទាន់ជួបការលំបាកយ៉ាងខ្លាំង។

ប្រភពមួយដែលជិតស្និទ្ធនឹងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា លោកប្រធានាធិបតីបានស្នើឱ្យកងទ័ពជួយដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យនេះ។

ការប្រកាសអាសន្នថ្នាក់ជាតិរបស់ប្រទេសអេស្ប៉ាញ ដែលជាលើកទីមួយបង្អស់មិនធ្លាប់មានទាក់ទងនឹងអគ្គិភ័យឆាបឆេះព្រៃ បានបើកផ្លូវឱ្យមានការប្រើប្រាស់ថវិកាសហព័ន្ធដើម្បីដោះស្រាយវិបត្តិនេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top