Feature

រុស្សីដាក់ឈ្មោះមេបញ្ជាការអ៊ុយក្រែន ថ្មីទៅក្នុងបញ្ជីដែលរុស្សីចង់បានបំផុត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្ស៊ីបានដាក់ឈ្មោះលោក Mykhailo Drapatyi ដែលជាអគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងបញ្ជីដែលចង់បាន នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ក្រសួងមហាផ្ទៃ រុស្ស៊ីដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ។

ការសម្រេចចិត្តនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសតែងតាំង
លោក Drapatyi ដើម្បីជំនួសលោក Oleksandr Syrsky ជាមេបញ្ជាការយោធាកំពូលរបស់ប្រទេស។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនធ្លាប់បានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹង Drapatyi ដោយចោទប្រកាន់គាត់ថាបានបញ្ជាប្រតិបត្តិការកងកម្លាំងចម្រុះរវាងឆ្នាំ២០១៧និង២០១៩ ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែនបានចោទប្រកាន់ថាបានធ្វើការវាយប្រហារបាញ់ផ្លោងទៅលើការតាំងទីលំនៅក្នុងតំបន់ Donetsk និង Lugansk ។

គួរឲ្យដឹងដែរថាលោកDrapatyi ពីមុនធ្លាប់ធ្វើជាមេបញ្ជាការកងកម្លាំងជើងគោកអ៊ុយក្រែន និងជាមេបញ្ជាការកងកម្លាំងចម្រុះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top