ខ្សែបម្រើឆ្នើម Jude Bellingham បានក្លាយជាវីរៈបុរសរបស់ក្រុមតោកំណាចអង់គ្លេស បន្ទាប់ពីស៊ុតបញ្ចូលទីម្នាក់ឯង ២ គ្រាប់ ជួយឱ្យអង់គ្លេសវាយបកយកឈ្នះក្រុមជម្រើសជាតិន័រវែសក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងវគ្គបន្ថែមម៉ោង ១២០ នាទី ស្មើ ១-១ ក្នុងរយៈពេល ៩០ នាទី នៃវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារីអាយុ ០៩ខែ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ុន១ (H5N1)នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភបាល នៅថ្ងៃទី១១ កក្កដា...
ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បានបើករយន្តសេរីទំនើបម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ(2CL-0120) ទិសដៅពីកើតមកលិចមកដល់នឹងចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ(1TL-9229)ដែលបើកស្របទិសគ្នាបណ្ដាលអោយភាគីម៉ូតូរងរបួសបាក់ឆ្អឹងជំនីនិងដងកាំបិត ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ចំណែកនារីស្រស់ស្អាតខាងលើ មិនព្រម សហការជាមួយ សមត្ថកិច្ចនៅស្រែទ្រហោយំកូរពេញក្នុងឡានសមត្ថកិច្ចព្យាយាមលួងជិតកន្លះម៉ោងបានព្រមទៅខណ្ឌ កើតហេតុនៅវេលាម៉ោង11:40នាទីយប់ ត្រូវនឹងថ្ងៃទី10កក្កដា ឆ្នាំ2026 ស្ថិតនៅសង្កាតចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ភ្នំពេញ៖ វិស័យឯកជនទទួលស្គាល់កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ជាយន្តការដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងធានាបាននូវកម្លាំងពលកម្មដែលមានស្តង់ដារ កាត់បន្ថយកំហុសបច្ចេកទេស និងគ្រោះថ្នាក់ការងារ។ លោក ឆេង ចំរើន អ្នកវាយតម្លៃមកពីវិស័យឯកជន លើការងារដំឡើងសរសៃដែក នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI) បាននិយាយថា លោកបានទទួលស្គាល់ការវាយតម្លៃ RPL នេះគឺជួយឱ្យម្ចាស់អាជីវកម្មស្វែងយល់ពីកម្រិតជំនាញពិតប្រាកដរបស់បុគ្គលិកបានភ្លាមៗ ដើម្បីដាក់ការងារឱ្យចំគោលដៅបច្ចេកទេស។ លោកបានបញ្ជាក់ថា៖«ទាក់ទងនឹងការងារវាយតម្លៃលើមុខជំនាញដំឡើងសរសៃដែកនេះ ត្រូវការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីស្វែងរកធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ...
រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន ១០២ខ្នង ជូនអតីតយុទ្ធជន នៅខេត្តព្រះវិហារ សម្ដេចតេជោ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើ...
សៀមរាប៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារ ផ្សព្វផ្សាយសេវាសន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការរៀបចំ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ៣ ៥០០កន្លែង ពីរោងចក្រ...
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការចុះយាមល្បាត ប្រចាំការ២៤ ម៉ោង រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តពិសេសបទល្មើសក្រុមក្មេងទំនើង និងបទល្មើស...
កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ដែលលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជាមេបញ្ជាករ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ដោយតំណើរការសាងសង់នេះ មានការចង្អុលបង្ហាញពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ...
កំពង់ស្ពឺ៖ ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួនយកមកអប់រំណែនាំធ្វើកិច្ចសន្យា បញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០១:១០នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ ដោយអនុវត្តតាមគោលការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ បានគូសបញ្ជាក់ថា ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ។ ការគូសបញ្ជាក់របស់លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី រួមជាមួយ...