បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យហុងកុងបានរកឃើញសាកសពមនុស្សរាប់សិបនាក់ទៀត នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលស្វែងរកនៅក្នុងអគារ អាផាតមិន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារចំនួន៧ក្នុងចំណោមអគារទាំង៨។ ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយក្នុងទីក្រុងឥឡូវនេះមានយ៉ាងហោចណាស់ ១២៨នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានផ្តល់អាទិភាពដល់អាផាតមិនដែលពួកគេបានទទួលការហៅទូរស័ព្ទជាច្រើនដងសម្រាប់ជំនួយក្នុងអំឡុងពេលមានអគ្គិភ័យ ប៉ុន្តែមិនអាចទៅដល់បានទេ នេះបើតាមលោក Derek Armstrong Chan នាយករងនៃសេវាកម្មអគ្គីភ័យហុងកុងបានប្រាប់អ្នកយកព័ត៌មាន។ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានការកើនឡើង ជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅ ដែលប្រទេសទាំងពីរ ដែលចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកថវិកា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ នៅវត្តក្តីអណ្ដែត សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោកយាយ លោកតាគណៈកម្មការអាចារ្យវត្តជាច្រើនរូបផងដែរ ។ ឧត្តមសេនីយ៍ទោ សោម...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប៉ូលីស ទាហាន កងរាងអាវុធហត្ថ មន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប បានចូលរួមក្បួនដង្ហែរទៅតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមវត្តមានចូលរួមពី លោក កៅ អ៉ីមរ៉ន រដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា...
ពោធិ៍សាត់÷ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ស្ថិតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉េង ឆុន មេឃុំអូរតាប៉ោង លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក...
ឡាអេ៖ ប្រទេសចិន បានអំពាវនាវឱ្យប្រទេសជប៉ុនពន្លឿនការបំផ្លាញអាវុធគីមី ដែលគេបោះបង់ចោល (ACWs) នៅក្នុងប្រទេសចិនក្នុងអំឡុងពេលសន្និសីទរដ្ឋភាគីនៃអង្គការហាមឃាត់អាវុធគីមី (OPCW) កាលពីថ្ងៃពុធនៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសម័យប្រជុំនេះ គណៈប្រតិភូបានពិនិត្យឡើងវិញនូវការអនុវត្តការសម្រេចចិត្តរបស់សន្និសីទ និងក្រុមប្រឹក្សាប្រតិបត្តិលើបញ្ហាទាក់ទងនឹងការបំផ្លិចបំផ្លាញ។ ប្រទេសជប៉ុន បានដាក់ជូនរបាយការណ៍វឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែងដកចេញនូវ ACW របស់ខ្លួននៅក្នុងប្រទេសចិន ដោយកត់សម្គាល់ថាការចំណាយរបស់ខ្លួនលើគម្រោងនេះក្នុងឆ្នាំ ២០២៥ បានធ្លាក់ចុះ ៦.៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC) បានមកបំពេញទស្សនកិច្ចសិក្សានៅ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB រយៈពេល៣ ថ្ងៃ គឺថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ ដោយផ្ដោតសំខាន់លើការចែករំលែកបទពិសោធ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី...
កំពង់ធំ៖ លោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ និងដាក់គោលការណ៍៤ចំណុច ដើម្បីឱ្យមន្ទីរព័ត៌មានខេត្តកំពង់ធំនិងមន្ត្រីមានការរីកចម្រើនក្នុងវិស័យព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។ នៅក្នុងឱកាសនោះលោក អ៉ីវ ផល្លី បានលើកយកគោលការណ៍៤ចំណុចសំខាន់ៗមួយចំនួនដែលជាការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មានគឺ៖១-ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរ...
បរទេស÷ ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារនៅថ្ងៃពុធនៅជិតសេតវិមាន ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយឆ្មក់គោលដៅ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលបាញ់ប្រហារនោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Rahmanullah Lakanwal អាយុ ២៩ ឆ្នាំជាជនជាតិអាហ្វហ្គានីស្ថានមកពីរដ្ឋវ៉ាស៊ីនតោន។ មន្ត្រីរូបនេះបាននិយាយថា ការវាយប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្ម។មន្ត្រីរូបនេះបាននិយាយថា Lakanwal បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១...
កោះកុង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ លោកបណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង...