ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍ និងការចូលរួមសម្អាត និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ អ្នកទេសចរណ៍អាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ...
ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ការចូលរួមរបស់ លោកសមាជិកគណៈអចិន្រ្តៃយ៍ ក្នុងពិធីដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យយូរអង្វែងរបស់...
មីយ៉ាន់ម៉ា បណ្តេញអ្នកការទូតជាន់ខ្ពស់ របស់ទីម័រខាងកើតចេញពីប្រទេស ជុំវិញពាក្យបណ្តឹងព្រហ្មទណ្ឌ ដែលចោទប្រកាន់ទៅលើយោធា វៀតណាមផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ដើម្បីដាក់ឱ្យដំណើរការសេវាកម្មអ៊ីនធឺណិតផ្កាយរណប Starlink សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ខ្លួនលក់រថយន្តបាន ៣៦.៨៧៥ គ្រឿងក្នុងខែមករា ឆ្នាំ២០២៦នេះ អាមេរិកចំណាយជិត ៣ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការចាប់ខ្លួន ប្រធានាធិបតី វ៉េណេស៊ុយអេឡា...
សម្តេចតេជោ ពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ នៅតាមព្រំដែនកម្ពុជា-ឡាវ សម្តេចធិបតី ប្រាប់រ៉យទ័រថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់ ដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីព្រួយបារម្ភ ចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេក វិទ្យា ប្រធានកាក បាទក្រហមកម្ពុជា ៖ ការថែទាំសុខភាព...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ សកម្មភាពរបស់ទ័ពជើងទឹកថៃ រួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំងការរឹបអូសនាវានេសាទ របស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ ជាមួយលោក Nasr Abu Juwaid តំណាងអង្គការម្ចាស់ជំនួយ iHH នៃប្រទេសតួកគី បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្រាប់ខែរ៉ម៉ាឌន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៣៥០គ្រួសារ។ ពិធីនេះធ្វើឡើងនៅសាលាអន្តរជាតិ អាល់រ៉ះម៉ាស់ ស្ថិតក្នុងភូមិពោធិរោងលើ ឃុំកោងកាង...
គែរ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ខណៈពេលដែលកំពុងពន្យល់អំពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងវិធីដើម្បីបំបាត់ភាពខុសគ្នាលើបញ្ហានុយក្លេអ៊ែរ លោក Araghchi...
មូស្គូ៖ មន្ត្រីរុស្ស៊ីម្នាក់បានឧ្យដឹងថា សហរដ្ឋអាមេរិក មានជំហរពីរលើវិបត្តិអ៊ុយក្រែន ក្នុងគ្រាដែលខ្លួនផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែនក្នុងពេលដំណាលគ្នា ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើស ដើម្បីដោះស្រាយវិបត្តិ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថាសហរដ្ឋអាមេរិកបានគ្រប់គ្រងនាំរុស្ស៊ី និងអ៊ុយក្រែនមកកាន់តុចរចា គឺមិនត្រឹមត្រូវ។ លោកស្រី Zakharova បានធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក...
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណី “ចោរប្លន់ប្រដាប់អាវុធ” មួយ ប៉ុន្តែចុងក្រោយបែរជាសាច់រឿងដែលស្ត្រីជាប្រពន្ធប្រឌិតឡើងទាំងស្រុងនោះ ដើម្បីបិទបាំងការយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅជួយគ្រួសារខាងខ្លួន(ស្ត្រីដែលជាប្រពន្ធ)។ សូមរំលឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម ក្រោយគណនីហ្វេសប៊ុកឈ្មោះ “Bong Leang” បានបង្ហោះសារថាមានចោរប្លន់ផ្ជុងកាំភ្លើងខ្លីដល់ក្នុងបន្ទប់ និងប្រមូលយកលុយកាក់អស់ពីខ្លួន រហូតគ្មានលុយមើលជំងឺកូនសារនោះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។...
ប៊ែរឡាំង៖ ក្រុមអាជីវកម្មអាល្លឺម៉ង់ធំៗជាច្រើន បានស្វាគមន៍ការសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែបានព្រមានថា ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុននៅតែបន្ត។ លោក Volker Treier ប្រធានពាណិជ្ជកម្មបរទេសនៅសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “សូម្បីតែបន្ទាប់ពីសេចក្តីសម្រេចនៅថ្ងៃនេះក៏ដោយ ទោះបីជាវាអាចកាន់តែពិបាក សម្រាប់សហរដ្ឋអាមេរិកក្នុងការដាក់ចេញនូវពន្ធគយថ្មីតាមឆន្ទៈក៏ដោយ ក៏ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅតែខ្ពស់”។ លោកបានជំរុញឱ្យសហភាពអឺរ៉ុបត្រៀមខ្លួនសម្រាប់ពន្ធគយថ្មីដែលអាចកើតមានពីរដ្ឋបាលលោក ត្រាំ ធានានូវក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្ម ដែលមានស្ថេរភាព...