កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសនិងយកគំរូដឹកនាំដ៏ប៊ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងយោធិនសោធននិវត្តន៍...
កំពង់ធំ៖ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ចេញនូវវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ...
ភ្នំពេញ ៖ តំណាងថ្មីអង្គការ UNCEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា អង្គការ UNCEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាន នូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។...
ហូជីមិញ៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំអណ្តូងពោធិ៍ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមចម្ការដំឡូងមីរបស់ប្រជាកសិករ ដែលកំពុងប្រមូលផលនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅជួយអន្តរាគមន៍ការប្រមូលផលដំឡូងរបស់កសិករ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យផ្ទៃដីដាំដំឡូងមីមួយចំនួនរងផលប៉ះពាល់។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលតំបន់ទំនាបមួយចំនួនកំពុងប្រឈមនឹងការលិចខូចដើម និងមើមដំឡូង ដោយសារស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់បន្តបន្ទាប់។...
ភ្នំពេញ៖ Amazfit Cambodia នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង “AMAZFIT RECHARGE RUN 2026” ជាលើកដំបូង នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600...
ក្នុងនាមជាអ្នកសិក្សាពីប្រទេសចិន ខ្ញុំយល់យ៉ាងច្បាស់ថា «វប្បធម៌សុខដុមនីយកម្ម» ដែលបង្កេីតឡេីងដោយបុព្វបុរសចិន ជាគំនិតវប្បធម៌ដែលបានពន្លាតរយៈពេលជាង២០០០ឆ្នាំ ហើយអាចត្រូវបានបកស្រាយបានតាមបរិបទជាច្រើន។ ជាប្រត្យក្សភាព ខ្ញុំកត់សម្គាល់ថា វប្បធម៌ប្រកបដោយគុណតម្លៃមហាសាលនេះ បង្ហាញពីការសម្របសម្រួលប្រកបដោយសុភមង្គល ការរួមបញ្ចូលប្រកបដោយមោទកភាព ការទាក់ទងប្រកបដោយសុខដុមរមនា និង ការរស់នៅប្រកបដោយវិបុលភាពរួម។ ១-វប្បធម៌សុខដុមនីយកម្មផ្តល់តម្លៃដល់ភាពដោយឡែក វប្បធម៌នេះមានទំនាក់ទំនងជាមួយការទទួលស្គាល់ភាពខុសគ្នា ហើយស្វែងរកវិធីឱ្យភាពខុសគ្នាទាំងនោះអាចរស់នៅជាមួយគ្នាបាន។ ក្នុងការពន្យល់អំពី «បដិសំយោគ(和而不同)» មានការប្រៀបធៀបថា សុខដុមរមនាដូចជាការចម្អិនម្ហូបដែលត្រូវការគ្រឿងផ្សំខុសៗគ្នាមកផ្សំគ្នា។ ប្រសិនបើមានតែគ្រឿងផ្សំមួយប្រភេទ...
សម្រាប់ អន្តរជាតិ ទិវាគ្រូបង្រៀនរៀបចំនាថ្ងៃទី៥ ខែតុលា ដោយឡែក ទិវាគ្រូបង្រៀនរបស់ប្រទេសចិន តែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែកញ្ញា មិនមែនគ្រាន់តែជាថ្ងៃសម្រាប់សម្តែងការគោរព និងអំណរគុណចំពោះគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសរំលឹកដល់ឫសគល់ដ៏ជ្រៅនៃវប្បធម៌អប់រំរបស់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទស្សនវិជ្ជារបស់ខុងជឺ ។ ខុងជឺ ដែលបានចាប់កំណេីតតាំងពី២៥៧៧ឆ្នាំ មុន ត្រូវបានគេចាត់ទុកថាជាគ្រូដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រចិន និងជានិមិត្តរូបនៃការអប់រំ។ ខុងជឺបានលើកកម្ពស់គំនិតថា ការអប់រំគួរតែបើកចំហសម្រាប់មនុស្សគ្រប់រូប ហើយគោលបំណងនៃការអប់រំមិនមែនមានត្រឹមតែការផ្ទេរចំណេះដឹងទេ ប៉ុន្តែគឺការកសាងមនុស្សឱ្យមានសីលធម៌...
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល។ កិច្ចសន្ទនានេះបានផ្តល់វេទិកាដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ក្នុងឱកាសនេះ លោកបណ្ឌិត ជា...