លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត០៤គ្រួសារ
កំពង់ស្ពឺ៖ដោយអនុវត្តតាមគំរូដឹកនាំប្រកបដោយគុណធម៏របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

នៅវេលាម៉ោង១៣.០០នាទី នារសៀលថ្ងៃទី៩ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត០៤គ្រួសារ បច្ចុប្បន្នរស់នៅភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

គ្រួសារទី១ ឈ្មោះ ជន់ ពិសិត ភេទប្រុស អាយុ១១ឆ្នាំ ភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា ១០០,០០០រៀល

គ្រួសារទី២ ឈ្មោះ ប្រាក់ ប្រឹល ភេទប្រុស អាយុ៦៤ឆ្នាំ ភូមិត្រពាំងខ្ចៅ សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា១០០,០០០រៀល

គ្រួសារទី៣ ឈ្មោះ ហេង ហុន ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភ ១០០,០០០រៀល

និងគ្រួសារ៤ឈ្មោះ ចឹក លីម ភេទស្រី អាយុ ៧៦ឆ្នាំ ភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកា ៣០០,០០០រៀល។ ព្រមទាំងឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគ-បរិភោគមួយចំនួន ដោយក្នុងមួយគ្រួសារទទួលបាន(អង្ករ១បាវ,ទឹកសុទ្ធ១កេស,ភេសជ្ជៈ១កេស,ទឹកត្រី១យួរ,ទឹកស៉ីអ៉ីវ១យួរ និងត្រីខ២យួរបន្ថែមទៀត ដែលសរុបជាថវិការក្នុងការចំណាយសរុបចំនួន ២,២៥៦,០០០រៀល៕ ក្រៅពីនោះដោយក្តីអាណិតចំពោះគ្រួសារ លោកពូ ហេង ហុន ដែលពិការជើងដើរមិនបាន លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានឧបត្ថម្ភនូវរទេះរុញជនពិការមួយគ្រឿងបន្ថែមទៀតផងដែរ ។


