មណ្ឌលគិរី៖ នៅក្នុងខែវិច្ឆិកានេះ ព័ត៌មានដែលទទួលបានគឺ មានគ្រឿងញៀនរហូតដល់ ២៣កញ្ចប់ ដែលស្មើនឹងទម្ងន់ ៧៥,៥៦ក្រាម រួមទាំងជនសង្ស័យ ២២នាក់ត្រូវចាប់ខ្លួន នៅក្នុងការបង្ក្រាបករណីគ្រឿងញៀន ២ដាច់ដោយឡែកពីគ្នា ក្នុងឃុំចុងផ្លាស់និងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ របាយការណ៍ ស្តីពីការចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនកាលពី ថ្ងៃទី២៤និង២៥ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិឆ្នែងនិងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា...
ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអនុញ្ញាតិដល់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Choi II Do ប្រធានអង្គការសហគមន៍ DAIL...
យប់ថ្ងៃទី២៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំប្រធានាធិបតីអាមេរិក។ លោក Xi Jinping បានលើកឡើងថា យើងបានធ្វើកិច្ចជំនួបដ៏ជោគជ័យនៅ ក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន និងឈានដល់គំនិតឯកភាពសំខាន់ៗ ដែលតម្រង់ទិសដៅនិងបំពេញកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក និងបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោក។ ចាប់ពីកិច្ចជំនួបខ្ញុំនិងលោកនៅក្រុង Busan មក ទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពល្អជាទូទៅដែលទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយពីសំណាក់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ។ ភាគីយើងទាំងពីរគួរតែបន្តរក្សានិន្នាការនេះ ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ ប្រកាន់ខ្ជាប់ភាពស្មើគ្នា គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហា ខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍជាវិជ្ជមានកាន់តែច្រើន ដើម្បីត្រួសត្រាយលំហសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងចិន-អាមេរិក ក្នុងវ័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរនិងប្រជាជនពិភពលោក។ លោក Xi Jinping បានអធិប្បាយពីគោលការណ៍និងគោលជំហរបស់ភាគីចិនលើបញ្ហាតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការដែលតៃវ៉ាន់វិលត្រឡប់មកមាតុប្រទេសចិនវិញជាផ្នែកដ៏សំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២។ ជាការឆ្លើយតប លោកត្រាំបានលើកឡើងថា កិច្ចជំនួបរវាងខ្ញុំនិងលោកនៅក្រុងBusanគឺជាកិច្ចជំនួបដ៏រីករាយ ខ្ញុំឯកភាពទាំងស្រុងចំពោះទស្សនៈរបស់លោកស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ភាគីទាំងពីរកំពុងអនុវត្តគំនិតឯកភាពរួមក្រុង Busan។ភាគីអាមេរិកយល់ពីភាពសំខាន់នៃបញ្ហាតៃវ៉ាន់សម្រាប់ប្រទេសចិន៕
“មេដឹកនាំបច្ចុប្បន្នរបស់ជប៉ុនបាននិយាយសម្តីដែលមិនគួរនិយាយ និងបានឆ្លងខ្សែបន្ទាត់ក្រហមដែលមិនគួរប៉ះពាល់”។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលចំនួនបី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរិះគន់ចំពោះពាក្យសម្តីដ៏ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានបំពានយ៉ាងកម្រោលលើផលប្រយោជន៍ស្នូលរបស់ចិន និងបង្ករឿងចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាមលោកលើកទីពីរ។ ក្នុងការស្ទង់មតិចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិត ដែលរៀបចំដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អ្នកផ្តល់បទសម្ភាសន៍មានការយោគយល់ និងគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនដែលបានធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុន ដោយព្រមានថា បើភាគីជប៉ុនធ្វើតាមតែទំនើងចិត្ត នោះនឹងមានលទ្ធត្រូវ”ជម្រះបញ្ជីជាថ្មីម្តងទៀត” ពីសំណាក់ប្រទេសនិងប្រជាជនដែលប្រកាន់សច្ចភាពចំពោះបទឧក្រិដ្ឋរបស់ខ្លួន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,ៗ% សម្គាល់ថា គោលការណ៍ចិនមួយបានក្លាយទៅជាគំនិតឯកភាពួមជាទូទៅដែលមិនងាករេរបស់សហគមន៍អន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៧% សម្គាល់ថា ជប៉ុនគួរបន្តគោរពកាតព្វកិច្ចអន្តរជាតិក្នុងនាមជាប្រទេសចាញ់ សង្គ្រាមលោកលើកទីពីរ។អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៩% អំពាវនាវឱ្យរដ្ឋាភិបាលជប៉ុន គិតពិចារណាឱ្យបានស៊ីជម្រៅអំពីប្រវត្តិសាស្រ្តឈា្លនពាននិងធ្វើអាណានិគមចំពោះតៃវ៉ាន់ និងឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកយោធានិយម ហើយគោរពតាមច្បាប់កំណត់ ក៏ដូចជាមានភាពប្រុងប្រយ័ត្នទាំងការប្រើពាក្យសម្តី និងកាយវិការលើបញ្ហាតៃវ៉ាន់និងបញ្ហាប្រវត្តិសាស្រ្ត៕
“ប្រារព្ធធ្វើឡើងជាលើកដំបូងនៅទ្វីបអាហ្វ្រិក” “ដែលផ្តោតសំខាន់ទៅលើប្រធានបទស្តីពីសលកលខាងត្បូង” “អំពាវនាវឱ្យសាមគ្គីភាពគ្នា ដើម្បីឆ្លើយតបបញ្ហាប្រឈម” ។ល។ នាថ្ងៃទី២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលក្រុមប្រទេស G20 លើកទី២០ បានបិទសម័យអង្គប្រជុំនៅក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។ ក្នុងអំឡុងកិច្ចប្រជុំកំពូល លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា គួរសាមគ្គីភាព និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បីឆ្លើយតបនឹងភាពទន់ខ្សោយនៃការងើបឡើងវិញ របស់សេដ្ឋកិច្ចសកល...
តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានសន្យាថានឹង «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ចំពោះអ៊ីស្រាអែល ជុំវិញការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Haytham Ali Tabtabai នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន គឺ Sepah News ក្រុម IRGC បានថ្កោលទោស «ឧក្រិដ្ឋកម្មឃោរឃៅ» របស់អ៊ីស្រាអែល ដោយថាលោក...
បរទេស៖ មន្ត្រីយោធាបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះកំពុងបំពេញបេសកកម្មតាមទម្លាប់។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រុមមន្ត្រីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅជិតកោះ Maldo-ri នៃទីក្រុង Gunsan ភាគខាងលិចប្រហែល ១៨០...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសកូរ៉េ នឹងបន្តផ្ដល់ជំនួយឯកសណ្ឋានការពារសារធាតុគីមីបន្ថែមទៀត ខណៈកងកម្លាំងនគរបាលកម្ពុជា នៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងកិច្ចអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន ២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ ១០០ឈុត...
ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន...
បរទេស៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលធ្វើដំណើរពីរដ្ឋ Florida ទៅកាន់រដ្ឋ Arizona ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ក្នុងទីក្រុង Houston បន្ទាប់ពីសមាជិកនាវិកបានធុំក្លិនដ៏ចម្លែកមួយបានភាយពេញកាប៊ីនរបស់យន្តហោះ និងបានបណ្តាលមនុស្សជាច្រើនមានអាការៈមិនស្រួលខ្លួន នៅកណ្តាលអាកាស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Simple Flying...