កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានប្រាប់ទៅកាន់អាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ ឱ្យប្រើមនសិកាជាតិក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។ លោក អភិបាលខេត្ត បានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវធ្វើពហិកា ដើម្បីតមគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន២ទីតាំង នៅក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ឃ្មួញ បាន រកឃើញមានទំនិញប្រភេទសាច់បង្កក មានប្រតិវេទត៍គយ នាំចូលស្របច្បាប់ មកពីប្រទេសចំនួន ១០។ ទីតាំងទាំងពីរនោះមានដូចខាងក្រោម៖ ១- អាជីវកម្មសាច់បង្កក...
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង ចំនួន២ មានជាប់ពាក់ព័ន្ធ នឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ ក្នុងប្រតិបត្តការណ៍ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីអ្នកនាំពាក្យ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនានេះថាគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះ មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
ខេត្តសៀមរាប៖ កាលពីថ្មីៗកន្លងមកនេះ លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំក្រុមការងារតម្លើងកាមេរ៉ាចាប់ល្បឿន (speed camera) នៅក្នុងភូមិសាស្ត្រ ស្រុកពួក នឹងស្រុកសូត្រនិគម នៅក្នុងទឹកដីនៃខេត្តសៀមរាប។ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារសរុបចំនួន ១៩, ៣៣៧កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។...
ស្វាយរៀង៖ ខេត្តស្វាយរៀងមានឱកាសការងារប្រមាណជិត ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៥, ៧៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩០,៨៣៩ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។...
ភ្នំពេញ ៖ ក្នុងគោលបំណងបង្ការទប់ស្កាត់ហានិភ័យសុខភាពធនធានមនុស្ស ដែលបង្កដោយការ សេពគ្រឿងស្រវឹង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹង រៀបចំកម្មវិធីប្រកួតផលិតវីដេអូអប់រំខ្លីក្រោមប្រធានបទ “ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង”។ យោងតាមលិខិតរបស់ ក្រសួងអប់រំ ថ្មីៗនេះ ថាបេក្ខជន ដែលចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំនេះត្រូវតែជាសិស្ស និស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថាន មធ្យមសិក្សា ឧត្តមសិក្សាសាធារណៈ និងឯកជននៅទូទាំងរាជធានី ខេត្ត។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យសហគមន៍ទុរេនបែកអន្លូង ខិតខំពង្រឹងថែរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករយើង។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអភិបាលខេត្ត រួមជាមួយ លោក សៀកឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហគមន៍ទុរេនបែកអន្លង់ នៅថ្ងៃទី...
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោក ខូយ រីដា បានគូសបញ្ជាក់ថា គម្រោងដំឡើងបង្គោលភ្លើងសូឡា ចំនួន៣៤គីឡូម៉ែត្រ ចាប់ពីផ្លូវលេខ១៥៥...