ប៉ៃលិន៖ ថ្ងៃទី១0 ខែតុលា ឆ្នាំ២០២៥ ជនជាតិថៃ ៥នាក់ (ស្ត្រី ៣នាក់) ដែលលួចឆ្លងដែន បម្រុងមកស្នាក់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់បញ្ជូនទៅថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ជនជាតិថៃទាំង ៥នាក់...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់ អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងបញ្ជូនទាហានប្រហែល ២០០ នាក់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បី “ត្រួតពិនិត្យ” កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ក្រុមការងារនឹង “ត្រួតពិនិត្យ សង្កេត ធ្វើឱ្យប្រាកដថា មិនមានការរំលោភបំពាន” នៃកិច្ចព្រមព្រៀងនេះ។ យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា សមាជិកនៃកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប កាតា...
ពិធីបុណ្យជាតិចិន និងពិធីបុណ្យសែនព្រះខែ រយៈពេលប្រាំបីថ្ងៃ ដែលត្រូវបានគេស្គាល់ថា មហាសប្តាហ៍មាស (Super Golden Week) បានបង្ហាញឱ្យឃើញសាជាថ្មីម្តងទៀតនូវសន្ទុះ និងភាពធន់នៃទីផ្សារអ្នកប្រើប្រាស់ចិន និងសេដ្ឋកិច្ចរបស់ចិន។ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន ការលក់របស់សហគ្រាសលក់រាយ និងម្ហូបអាហារសំខាន់ៗ បានកើនឡើងជិត ៣% ហើយចំនួនអ្នកដំណើរតាមផ្លូវថ្មើរជើង និងតំបន់ពាណិជ្ជកម្មចំនួន ៧៨ បានកើនឡើង ៨,៨% ស្របពេលដែលប្រាក់ចំណូលរបស់អាជីវកម្មទាំងនោះ...
រសៀលថ្ងៃទី ៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើងនៅទីស្នាក់ការគណៈកម្មាធិការកណ្តាលនៃបក្សពលករកូរ៉េខាងជើងទីក្រុងព្យុងយ៉ាង ។ ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយភាគីកូរ៉េខាងជើងដើម្បីផ្សព្វផ្សាយមិត្តភាពប្រពៃណីថែមមួយកម្រិតទៀតនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងព្រមទាំងធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងតំបន់ ក៏ដូចជាបង្កើនការសម្របសម្រួលនិងសហការពហុភាគី និងគាំពារនិងអនុវត្តយ៉ាងមុតមាំនូវពហុភាគីនិយម ក្នុងន័យជំរុញរបៀបរៀបរយអន្តរជាតិឱ្យរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា បន្ថែមពីលើវិធានការបង្ការហានិភ័យមុនកំណើតដែលជាការចាំបាច់ ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុវត្ថិភាពម្តាយ-ទារក ក្នុងពេលសម្រាល ឲ្យកាន់តែខ្ជាប់ខ្ជួន និងកាន់តែចាំបាច់។ ក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ៖ ពីបង្ការ រហូតដល់ការព្យាបាល»នាថ្ងៃ៩ តុលា សាស្ត្រាចារ្យ ឈាង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ»នាថ្ងៃ៩ តុលា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥របស់សាលាសុខភាពសាធារណៈនេះ ប្រារព្ធឡើងដើម្បីអបអរសាទរដល់និស្សិតជ័យលាភីចំនួន៣៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហាររូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព...
ត្បូងឃ្មុំ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ មកពីស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានថ្លែងអំណរគុណនិងជំរុញឱ្យមានការចូលរួម កាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត...
កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង...
ភ្នំពេញ ៖ កងកម្លាំងចម្រុះរបស់សៀមនៅរសៀលថ្ងៃទី១០ តុលានេះ បាននិងកំពុងយកគ្រឿងចក្រមកឈូសឆាយដោយខុសច្បាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ៕