ភ្នំពេញ៖ រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ និយាយរួមគឺមានត្រឹមជាង១០ ករណីតែប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន...
បរទេស៖ យោងតាមប្រភពមួយបានឱ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ បានរកឃើញហេតុផលដែលសង្ស័យថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអ្នកខាងក្រៅគណបក្ស មានឥទ្ធិពលខុសច្បាប់លើ និងរៀបចំគណបក្សភឿថៃ ដែលកំពុងកាន់អំណាច ក៏ដូចជាគណបក្សចំនួនប្រាំផ្សេងទៀតនៅក្នុងសម្ព័ន្ធពីមុន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពបាននិយាយថា...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេសកូរ៉េខាងជើងនោះ បានហៅ ប្រទេសកូរ៉េខាងត្បូងថា “ជាប្រទេសបរទេស និងជាប្រទេសអរិភាព” ហើយបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា “ការយល់ដឹងឥតប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិ។ ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើង “នៅគ្រាដែលមេដឹកនាំរូបនេះបានថ្លែងទៅកាន់ទំនាក់ទំនងអន្តរកូរ៉េ ខណៈគាត់បានអំពាវនាវឱ្យបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម នៅក្នុងអំឡុងពេលធ្វើដំណើរត្រួតពិនិត្យ ទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ ២...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានជំរុញអ្នកបង្កើតគោលនយោបាយឱ្យ “បន្ថយសីតុណ្ហភាពភូមិសាស្ត្រនយោបាយ” ដោយសារកំណើនសេដ្ឋកិច្ចសកលក្នុងរយៈពេលមធ្យម ត្រូវបានព្យាករណ៍ថាមានការធ្លាក់ចុះ” ។ លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលលើកវាំងននមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកឆ្នាំ២០២៤ ថា “យើងទាំងអស់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះ ដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងសក្តានុពលរបស់វាក្នុងការធ្វើឱ្យមានអស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ និងទីផ្សារប្រេង និងឧស្ម័នពិភពលោក”...
កំពង់ធំ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ ជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមជាលើកទឹកចិត្តដល់កីឡាករ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដល់កីឡាករប្រណាំងទូកងឈ្មោះ(ឆព័ន្ធឧសីលវន្តរិទ្ធីវង្ស)ក្នុងពិធីប្រណាំងទូកងក្នុងខេត្តកំពង់ធំកាលពីថ្ងៃទី១៦-១៧ និងទទួលបានជ័យលាភីលេខ១...
ជើងហោះហើរក្នុងស្រុកចំនួន២ របស់ប្រទេសឥណ្ឌា រងការគំរាមកំហែងដោយគ្រាប់បែក បារាំង៖ ភ្លៀងខ្លាំងខុសធម្មតា ៤៨ម៉ោង បណ្តែតឡានពេញផ្លូវ ខណៈអាជ្ញាធរជូនដំណឹង ពីការប្រុងប្រយ័ត្ន ពណ៌ក្រហមនៅទីក្រុង លីយ៉ុង និងទីក្រុង២ទៀត ការនាំចូលរថយន្តរបស់ជប៉ុន ក្នុងទីផ្សាររុស្ស៊ី កំពុងស្ទុះឡើងខ្លាំង ស្របពេលការរីកចម្រើនពាណិជ្ជកម្ម និងទេសចរទ្វេភាគី ថៃ៖ រថយន្តទេសចរណ៍ ដឹកអ្នកទេសចរជនជាតិឥណ្ឌូនេស៊ីចំនួន ៥០នាក់ ត្រូវភ្លើងឆេះម៉ត់,...
ភ្នំពេញ៖ ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក Derek Yip ឯកអគ្គរាជទូត នៃប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ នៅចំពោះមុខសម្តេចធិបតី, លោកឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត...
ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចជំនួបលើកទី១៦ នៃថ្នាក់ដឹកនាំប្រទេស BRICS នៅថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់ផ្សាយកម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ី ដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន «កាសែតរុស្ស៊ី» ដែលជាកាសែតរបស់រដ្ឋាភិបាលរុស្ស៊ី ស្ថានីយទូរទស្សន៍ BigAsia របស់រុស្ស៊ី ស្ថានីយទូរទស្សន៍ BRICS របស់រុស្ស៊ី...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ ចូលជួបសម្ដែងការគួរសម ខណៈប្រធានតុលាការធម្មនុញ្ញថៃ កោតសរសើរការអភិវឌ្ឍ និងការរីកចម្រើននៅកម្ពុជា។ ក្នុងឱកាសនៃជំនួប លោកសាស្ត្រាចារ្យបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋមប្រជាមានិតចិន លើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា។...