បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Boris Pistorius បាននិយាយថា ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយប្រាក់ចំនួន១០ពាន់លានអឺរ៉ូឬត្រូវជា១០,៨ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីតែទៅលើការពង្រីកកងកម្លាំងយន្តហោះគ្មានមនុស្សបើកយោធារបស់ខ្លួន។ ផែនការនេះកើតឡើងចំពេលដែលសហភាពអឺរ៉ុបពិភាក្សាអំពី ជញ្ជាំងយន្តហោះគ្មានមនុស្សបើក ដែលជាបណ្តាញដែលបានស្នើឡើងនៃប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឃ្លាំមើល ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី។ ការទិញយកយន្តហោះដ្រូន UAV របស់អាឡឺម៉ង់គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធាកាន់តែទូលំទូលាយនៅទូទាំងប្លុក ដោយទីក្រុងប៊ែរឡាំងមានតួនាទីនាំមុខគេបំផុត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូនៅទីក្រុងប្រ៊ូលកាលពីថ្ងៃពុធ លោក Pistorius បានសន្យាថាប្រទេសអាល្លឺម៉ង់នឹងដើរតួយ៉ាងសំខាន់ក្នុងវិស័យការពារដែនអាកាសរបស់សហភាពអឺរ៉ុប។...
តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់...
ភ្នំពេញ ៖ កម្ពុជា-ចិនបានសហការរៀបចំ ការពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ និងនីតិវិធីចាំបាច់ដើម្បីនាំអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសមូត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានបង្ហាញលទ្ធផលជំនួបរវាងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី...
មូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ប្រសិនបើមានការស្នើសុំ។ លោក Novak បានលើកឡើងថា ការបដិសេធរបស់អឺរ៉ុប ចំពោះឧស្ម័នរុស្ស៊ី បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់។ លោកបានលើកឡើងនៅពេលសួរថាតើទីក្រុងម៉ូស្គូ នឹងពិចារណាលើការបង្កើនការចែកចាយឧស្ម័នទៅកាន់អឺរ៉ុបដែរទេ ប្រសិនបើមានការស្នើសុំ ក្នុងនោះលោកបានបញ្ជាក់ថា “រុស្ស៊ីតែងតែត្រៀមខ្លួនជាស្រេច និងបើកចំហសម្រាប់ការសន្ទនា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ កងទ័ពភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទថៃ កំពុងធ្វើសកម្មភាពលើក្តីកង្វល់ដែលលើកឡើងដោយ ព្រះនាងម្ចាស់ Chulabhorn Walailak ប្អូនស្រីរបស់ស្តេចថៃ ទាក់ទងនឹងសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ក្រោមមូលនិធិ Chulabhorn កងទ័ពកំពុងពន្លឿនការសាងសង់លេណដ្ឋានការពារសម្រាប់បុគ្គលិកយោធា និងជម្រកជនស៊ីវិលនៅតាមព្រំដែនកម្ពុជា-ថៃ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែតុលា...
បរទេស៖ ប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្ហាញបំណងចង់ឱ្យយោធាសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីជម្លោះទឹកដីរវាងប្រទេសទាំងពីរបានផ្ទុះឡើងរហូតដល់ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រះនាងម្ចាស់ Chulabhorn បានប្រាប់មន្ត្រីកងទ័ពក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងបាងកកសប្តាហ៍នេះថា “សូមជួយពិចារណាពីរបៀបដែលយើងអាចសាងសង់ជញ្ជាំងព្រំដែនអចិន្ត្រៃយ៍រវាងកម្ពុជា និងថៃ មិនមែនជាសំណង់បណ្តោះអាសន្នទេ ប៉ុន្តែជារចនាសម្ព័ន្ធយូរអង្វែង”។...
ឡុងដ៍៖ ជើងហោះហើរដែលដឹករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចុះចតនៅអាកាសយានដ្ឋានយោធាក្នុងប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីបានប្រកាសអាសន្ន នេះបើយោងតាមវេទិកាឃ្លាំមើលយន្តហោះ ADS-B Exchange ។ លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការចុះចតដោយមិនបានគ្រោងទុក” គឺបណ្តាលមកពី “ការប្រេះស្រាំនៅក្នុងកញ្ចក់យន្តហោះ”។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវេនីលោកស្រី Tanja Fajon បានឲ្យដឹងថាបទឈប់បាញ់នាពេលបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា នៅតែមានភាពផុយស្រួយហើយបានព្រមានអំពីបញ្ហាប្រឈមដ៏ស្មុគស្មាញនៅខាងមុខ ក្នុងការអនុវត្តដំណាក់កាលបន្ទាប់នៃផែនការសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការគោលនយោបាយការបរទេសរបស់សភា លោកស្រី Fajon បានសម្តែងការព្រួយបារម្ភអំពី “ស្ថានភាពដ៏ផុយស្រួយនៅលើដី” ដោយកត់សម្គាល់ថា ជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាមនៅតែមិនគ្រប់គ្រាន់។ លោកស្រីបានលើកឡើងថា បញ្ហាសំខាន់មួយចំនួននៅតែត្រូវដោះស្រាយ រួមទាំងសំណួរអំពីអភិបាលកិច្ច និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។ លោកស្រីបន្ដថា “ស្លូវេនីនៅតែសកម្ម...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងច្បាប់អនុញ្ញាតការពារជាតិថ្មី ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗនេះ ដែលបានបែងចែកជំនួយយោធាចំនួន ១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ និងស្វែងរកការអញ្ជើញកោះនេះឱ្យចូលរួមក្នុងសមយុទ្ធយោធាមួយ។ លោកបានលើកឡើងថា “សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយគ្មានការជ្រៀតជ្រែកពីខាងក្រៅនោះទេ។ យើងប្រឆាំងដាច់ខាត ចំពោះការដាក់បញ្ចូលខ្លឹមសារទាក់ទងនឹងតៃវ៉ាន់ នៅក្នុងច្បាប់ពាក់ព័ន្ធនៃសភាសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប១៥ករណី ឃាត់ខ្លួនមនុស្ស៥៣នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៣ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន១៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ដថា ករណីទាំងនោះ...