ភ្នំពេញ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានសហការរៀបចំឡើងដោយសមាគមវត្តខ្មែរគូមី ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមការងារ ESEA ដោយមានការចូលរួមពីអាជ្ញាធរខេត្តខ្យង់សាងប៊ុកដូ សាធារណរដ្ឋកូរ៉េ និងសហគមន៍ខ្មែរប្រមាណ១២០០នាក់។ កម្មវិធីនេះ ត្រូវបានរៀបចំទៅតាមលក្ខណៈប្រពៃណី វប្បធម៌ខ្មែរ ដោយមានពិធីសាសនា រាប់បាត្រ...
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ ត្រូវជាមាតាបង្កើតរបស់ លោក ចាន់ ស៊ីណាត...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្តល់កិត្តិយស ចូលរួមជាមួយគណៈប្រតិភូ នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ក្នុងបេសកកម្មចុះវាយតម្លៃផ្ទាល់ នៅតាមអង្គភាពដែលជាបេក្ខភាពក្នុងខេត្តពោធិ៍សាត់ សម្រាប់ការប្រកួតប្រជែងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។ ក្នុងដំណើរការវាយតម្លៃនេះ ខេត្តពោធិ៍សាត់មានអង្គភាពឆ្នើមចំនួន៣ ដែលបានឈានជើងចូលដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ជាតិ រួមមាន៖ទី១. សាលាបឋមសិក្សាពោធិ៍សាត់...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Axios ដោយដកស្រង់ប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីរបស់អ៊ីរ៉ង់ ក៏បានទទួលភ្លើងខៀវផងដែរពីមេដឹកនាំកំពូលអ៊ីរ៉ង់ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក បេីទោះបីជាប្រទេសទាំងពីបរាជ័យម្ដងរួចមកហេីយក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាសន្ដិភាពជុំទី១ នៅក្នុងប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា លោកមិនចង់ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ ដោយលោក បានលេីកឡេីងថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានកែសម្រួលជាផ្លូវការនូវ “គោលការណ៍ចំនួន ៣ ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា” និងគោលការណ៍ណែនាំអនុវត្តរបស់ពួកគេនៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធនៅក្រៅប្រទេស។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។ ការកែសម្រួលទាំងនេះលុបចោលច្បាប់ ដែលកំណត់ការនាំចេញឧបករណ៍ការពារជាតិរបស់ជប៉ុន ដល់ប្រភេទមិនមែនប្រយុទ្ធចំនួនប្រាំ គឺការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការឃ្លាំមើល និងការបោសសម្អាតមីន។ ផ្ទុយទៅវិញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ នេះបើយោងតាមរបាយការណ៍របស់កាសែតBloomberg។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូសនឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។ លោកបានលេីកឡេីងថា «ពួកគេចង់ឱ្យខ្ញុំបើកវា។ អ៊ីរ៉ង់ចង់ឱ្យវាបើកយ៉ាងខ្លាំងណាស់ ខ្ញុំមិនបើកវាទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។ តម្លៃប្រេងបានកើនឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន រក្សាការបិទផ្លូវរបស់ខ្លួន...
សម្ដេចតេជោ ហ៊ុន សែន ៖ ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះ ព្រះមហាក្សត្រ បានទទួលជោគជ័យហើយ ១០ថ្ងៃ រាប់ទាំងថ្ងៃចូលឆ្នាំ មានអ្នកដំណើរ ៥០នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »...
រុស្ស៊ី ព្រមានថា ខ្លួននឹងដាក់បញ្ចូល “ឆ័ត្រនុយក្លេអ៊ែរ” របស់បារាំងទៅក្នុងបញ្ជីគោលដៅអាទិភាព កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ត្រូវបានសហរដ្ឋអាមេរិក ស្ទាក់ចាប់ និងរឹបអូស ប្រធានាធិបតីកូរ៉េខាងត្បូង នឹងស្វែងរកការជំរុញដ៏ធំមួយ លើទំនាក់ទំនងសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី មន្ត្រីប៉ូលីសថៃម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាញ់សម្លាប់ម្ចាស់ហាងលក់កញ្ឆានៅប៉ាតាយ៉ា ខេត្តឈុនបុរី តម្លៃប្រេងកើនឡើងម្តងទៀត បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅច្រកសមុទ្រ...
“យើងបន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យរថយន្ត កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ…”នេះជាការលើកឡើងរបស់លោក Maninder Sidhu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិរបស់កាណាដាដែលជាប្រទេសភ្ញៀវកិត្តិយសក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី៦ដែលបិទបញ្ចប់នៅថ្ងៃទី១៨ ខែមេសា ។ ក្នុងពិព័រណ៍លើកនេះ សហគ្រាសបរទេសជាច្រើនដែលចូលរួមពិព័រណ៍បាននាំគ្នារៀបរាប់យ៉ាងលម្អិតនិងបង្ហាញពីក្តីរំពឹងទុកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។ ក្នុងនាមជា “ពិព័រណ៍សំខាន់ដំបូង” នៅក្នុងឆ្នាំចាប់ផ្តើមនៃ ការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” របស់ចិននិងជា “ការដាក់តាំងបង្ហាញជាលើកដំបូង” បន្ទាប់ពីការចាប់ដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូលនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះមានចំណុចលេចធ្លោជាច្រើន៖ទំនិញតាំងពិព័រណ៍អន្តរជាតិមានចំនួន ៦៥ ភាគរយ ដែលកើនឡើង ២០ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ផលិតផលថ្មីចំនួន...
ថ្ងៃទី ១៥ ខែមេសា នៅទីក្រុងអាសហ្កាបាត លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Gurbankuly Berdymuhammedov មេដឹកនាំជនជាតិតួកម៉េនីស្ថាន និងជាប្រធានក្រុមប្រឹក្សាប្រជាជនតួកម៉េនីស្ថាន។ លោក Ding Xuexiang បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Berdymuhammedov ទំនាក់ទំនងរវាងចិននិងតួកម៉េនីស្ថានទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយស្ថិរភាព។ កិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិជាគំរូនៃការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះនៃទំនាក់ទំនងចិន-តួកម៉េនីស្ថាន ដែលបានរីកចម្រើនយ៉ាងរលូននិងទទួលបានសមិទ្ធផលជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ភាគីទាំងពីរគួរយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះកិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិ តាមមុំនៃចក្ខុវិស័យជាយុទ្ធសាស្ត្រនិងផលប្រយោជន៍វែងឆ្ងាយ គួរពន្លឿនការកសាងគម្រោងសំខាន់ៗ បន្តពង្រីកទ្រង់ទ្រាយនៃកិច្ចសហប្រតិបត្តិការ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការថាមពល។ ព្រមជាមួយគ្នានេះ គួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលសូឡា ថាមពលវាយោអគ្គិសនី រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិតជាដើម។ ជាការឆ្លើយតប លោក Gurbankuly Berdymuhammedov បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅចិនកាលពីខែមីនាកន្លងទៅទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែង និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អ។ ភាគីតួកម៉េនីស្ថានគោរពគោលការណ៍ចិនមួយ មានឆន្ទៈបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីចិន ដើម្បីពង្រីកលំហសហប្រតិបត្តិការថាមពលឱ្យកាន់តែសកម្ម។ ភាគីតួកម៉េនីស្ថានក៏មានឆន្ទៈធ្វើការជាមួយភាគីចិន ដើម្បីគាំពារវិបុលភាព វឌ្ឍនភាពក្នុងតំបន់និងសន្តិភាពនិងស្ថិរភាពនៃពិភពលោក៕