ភ្នំពេញ៖ កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ រវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស...
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ចំនួន០២ទីតាំង ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណជាង ៣០០នាក់...
ភ្នំពេញ ៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស និងលោក តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញចូលរួម កិច្ចប្រជុំលើកទី១...
ភ្នំពេញ៖ ក្រោយការចុះផ្សាយរបស់ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវស្រុតលើខ្សែផ្លូវលេខ ៣៧៦២A កែវសីមា-ឡាប៉ាខេ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយតបមកកាន់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ក្នុងថ្ងៃដដែលនេះថា ក្រសួងបានជ្រាបពីបញ្ហា និងបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុរួចរាល់ហើយ។ ក្រសួងកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីត្រៀមលក្ខណៈចុះជួសជុលចំណុចដែលស្រុតនោះឱ្យបាន «ឆាប់រហ័សបំផុត»។...
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្នុងស្ថានភាពដែលអាកាសធាតុកំពុងមានកម្តៅកើនឡើងខ្លាំង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងដឹកនាំបញ្ជាកម្លាំងអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក (រថយន្តពន្លត់អគ្គិភ័យ) ដើម្បីស្រោចស្រពសង្គ្រោះដើមឈើលម្អទ្រូងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងពោធិ៍សាត់ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដេីម្បីរក្សាសោភណភាពស្រស់បំព្រង ដើម្បីធានានូវសោភ័ណភាព និងបរិស្ថានបៃតងតាមដងផ្លូវ។ សកម្មភាពនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរដូវប្រាំង ដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង...
បរទេស: តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃពុធ ខណៈដែលវិនិយោគិនបានវាយតម្លៃទស្សនវិស័យសម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 32 សេន ឬ 0.3% មកនៅត្រឹម 98.16 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើង 99.38...
បរទេស៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថៃ លោក អនុទីន ឆាន់វីរៈគុល នៅថ្ងៃពុធ បានសម្តែងការព្រួយបារម្ភចំពោះប្រជាជនថៃតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយព្រមានថា ការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនមិនត្រូវរាលដាលដល់ប្រទេសថៃឡើយ។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ថា ថ្លែងនៅម៉ោង ១០:១០ នៅក្រសួងមហាផ្ទៃ លោក អនុទីន...
ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ប៉េកាំង៖ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់មួយ រដ្ឋាភិបាលជប៉ុន បានបន្ធូរបន្ថយច្បាប់នាំចេញអាវុធរបស់ខ្លួនជាផ្លូវការនៅថ្ងៃអង្គារ ដោយអនុញ្ញាតឱ្យមានការលក់អាវុធប្រល័យមនុស្សជាតិ ការកសាងយោធាកាន់តែខ្លាំងឡើងរបស់ជប៉ុន កំពុងគំរាមកំហែងដល់សណ្តាប់ធ្នាប់សន្តិភាពក្រោយសង្គ្រាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានកែសម្រួលគោលនយោបាយសន្តិសុខរបស់ខ្លួនឡើងវិញយ៉ាងខ្លាំង បង្កើនការចំណាយលើការការពារជាតិ អភិវឌ្ឍអាវុធវាយលុក ពង្រីកការដាក់ពង្រាយយោធា និងបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអាវុធ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើឧបករណ៍ ដែលមានប្រសិទ្ធភាពផ្នែកច្បាប់ក្រោមច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាស Potsdam និងឧបករណ៍ចុះចាញ់របស់ជប៉ុន ដែលបង្កើតបានជាសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ។ សេចក្តីប្រកាសនេះចែងថា យោធានិយមជប៉ុនត្រូវតែលុបបំបាត់ចោល ហើយវាទាមទារឱ្យជប៉ុនត្រូវបានដកហូតអាវុធទាំងស្រុង...