កាលពីយប់ថ្ងៃទី៥ ខែធ្នូ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិនបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Bessent អ្នកដឹកនាំភាគីអាមេរិកនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងលោក Greerតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅប្រកបដោយលក្ខណៈស្ថាបនាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅជំហានបន្ទាប់និងដោះស្រាយឱ្យបានសមរម្យនូវក្តីកង្វល់របស់គូភាគីលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយផ្តោតលើការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចជំនួបនៅក្រុងប៊ូសាននិងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៤ ខែវិច្ឆិកា ។ ភាគីទាំងពីរបានវាយតម្លៃយ៉ាងសកម្មនូវសភាពការណ៍អនុវត្តនូវសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនៅទីក្រុងគូឡាឡាំពួរ ដោយបានថ្លែងថាក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ នឹងបន្តដើរតួនាទីឱ្យបានល្អនូវយន្តការកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានស្ថិរភាពនិងនិន្នាការល្អជានិរន្តរភាព៕
មូស្គូ៖ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយធនាគារកណ្តាលរុស្ស៊ី ទុនបម្រុងមាសរបស់រុស្ស៊ី បានកើនឡើងលើសពី ៣១០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ របាយការណ៍នេះបានឲ្យដឹងថា ដោយកត់សម្គាល់ការកើនឡើងប្រចាំខែលើកទី៤ ជាប់ៗគ្នា តម្លៃនៃការកាន់កាប់មាសរបស់រុស្ស៊ីបានឈានដល់កំណត់ត្រា ៣១០,៧២ ពាន់លានដុល្លារ កើនឡើង ៣,៦ ភាគរយពីខែមុន។ មាសមានចំនួន ៤២,៣ ភាគរយនៃទ្រព្យសកម្មរបស់រុស្ស៊ីនៅក្នុងខែធ្នូ...
យេរូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តថវិការដ្ឋសម្រាប់ឆ្នាំ២០២៦ ដែលមានចំនួនសរុប ៦៦២ ពាន់លានសេកែល (ប្រហែល ២០៥ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុ។ ថវិកានេះ ដែលនៅតែត្រូវការការយល់ព្រមពីសភានៅខែមីនា ឆ្នាំ ២០២៦ តំណាងឱ្យការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំបច្ចុប្បន្ន នៅពេលដែលថវិកាត្រូវបានកំណត់ដំបូងនៅ ៦១៩ ពាន់លានសេកែល ហើយក្រោយមកត្រូវបានកែសម្រួលនៅខែសីហាដល់ ៦៥០ ពាន់លានសេកែល...
ភ្នំពេញ ៖ ការអភិវឌ្ឍជីវភាពប្រជាសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព គឺជាការពង្រឹងការការពារនិងការអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាទិសដៅនៃគម្រោងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថានកម្ពុជា។ ការដាក់ចេញទិសដៅការងាររួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោកស្រី Kanni Wignaraja អគ្គលេខាធិការរង និងជានាយិកាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ភ្នំពេញ៖ លោកជំទាវ ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានអោយដឹងថា វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើ កងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់...
ខេត្តសៀមរាប: ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលរៀបចំនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍។ ការប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំ2025នេះ...
ខេត្តសៀមរាប: ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលរៀបចំនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោករដ្ឋមន្ត្រីទេសចរណ៍ហួតហាក់ នឹងលោកវ៉ាត់ចំរើន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា។ ការប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំ2025នេះ គឺទទួលបានអត្តពលិក ជាភ្ញៀវជាតិ និងអន្តរជាតិ១៦ ០០០នាក់ មកពី៨៦ ប្រទេសជុំវិញពិភពលោក បានចូលរួមចុះឈ្មោះរួចរាល់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួនជាង៣០០០នាក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុងតេហរ៉ង់បានធ្វើសមយុទ្ធយោធាជើងទឹក និងមីស៊ីលទ្រង់ទ្រាយធំនៅក្នុងសមុទ្រអូម៉ង់ ច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែរ។ សមយុទ្ធយោធាទ័ពជើងទឹកនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះ១២ថ្ងៃកាលពីខែមិថុនា។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា សមយុទ្ធរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយមានការបាញ់បង្ហោះមីស៊ីលផ្លោង និងនាវាចរ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅក្លែងក្លាយ និងប្រតិបត្តិការការពារដែនអាកាសជាដើម។ កងនាវាចរឆ្មាំបដិវត្តន៍ឥស្លាមបានបាញ់មីស៊ីល Qadr-110, Qadr-380, Qadir និង 303...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTសហរដ្ឋអាមេរិកបានដាក់ការស្តារឡើងវិញនូវទំនាក់ទំនងធម្មតាជាមួយរុស្ស៊ី និងការបញ្ចប់យ៉ាងឆាប់រហ័សចំពោះជម្លោះអ៊ុយក្រែនគឺជាការងារស្នូលនៃយុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបចេញថ្មីរបស់ខ្លួន ដោយបង្ហាញពីគោលបំណងទាំងពីរក្នុងចំណោមផលប្រយោជន៍ជាអទិភាពរបស់អាមេរិក។ របាយការណ៍ដែលមានចំនួន៣៣ទំព័រដែលបង្ហាញពីចក្ខុវិស័យគោលនយោបាយការបរទេសរបស់ប្រធានាធិបតី Donald Trump ត្រូវបានចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថា៖វាគឺជាផលប្រយោជន៍ស្នូលរបស់សហរដ្ឋអាមេរិកក្នុងការចរចារបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែនដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចអឺរ៉ុប ទប់ស្កាត់ការកើនឡើងដោយអចេតនា ឬការពង្រីកសង្រ្គាម និងបង្កើតស្ថេរភាពយុទ្ធសាស្រ្តឡើងវិញជាមួយរុស្ស៊ី។ ឯកសារនោះក៏បានកត់សម្គាល់ដែរថាជម្លោះអ៊ុយក្រែនបានធ្វើឱ្យ ទំនាក់ទំនងអឺរ៉ុបជាមួយរុស្ស៊ី មានការលំបាកខ្លាំងនិង ធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ គួរឲ្យដឹងដែរថារបាយការណ៍ដដែលនេះក៏បានរិះគន់មេដឹកនាំអឺរ៉ុបចំពោះ ការរំពឹងទុកមិនប្រាកដប្រជា ទាក់ទងនឹងលទ្ធផលនៃជម្លោះ ដោយលើកហេតុផលថា ភាគច្រើននៅអឺរ៉ុបចង់បានសន្តិភាព ប៉ុន្តែបំណងប្រាថ្នានោះមិនត្រូវបានបកប្រែទៅជាគោលនយោបាយទេ៕...
បរទេស៖ អគ្គលេខាធិការនៃអង្គការណាតូ លោក Mark Rutte បានអះអាងថា ប្រទេសដែលជាសមាជិកអង្គការណាតូ គួរតែចំណាយប្រាក់យ៉ាងហោចណាស់ ១ ពាន់លានអឺរ៉ូ គឺប្រហែល ១,១៧ ពាន់លានដុល្លារ ក្នុងមួយខែលើអាវុធសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។...