កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ លើការងារផ្គត់ផ្គង និងវិស្វកម្ម(កន្លែងធ្វើការ កន្លែងស្នាក់នៅ កន្លែងហូបចុក) របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០ គ.ម. នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងសមភាគីតួកគី លោក Recep Tayyip Erdogan បានជួបជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍អំពីភូមិសាស្ត្រនយោបាយសកល និងការដាក់ពង្រាយយោធានៅតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីតួកគី «បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងដែលប្រទេសវេណេស៊ុយអេឡា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលកម្ពុជាទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បន្ទាប់ពីថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា «ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ»។ តាមរយៈបណ្ដាញសង្គម នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចធិបតី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ នាថ្ងៃ៧-៨ធ្នូ (លើកទី១ នចុងខែកក្កដា) បានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង ។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃនារាត្រីថ្ងៃ៨ ធ្នូនេះ លោកស្រីលើកឡើងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញ យ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការ ឈ្លានពានវាតយកទឹកដីប្រទេសជិតខាង...
សម្ដេចធិបតី ៖ ចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ពលរដ្ឋកម្ពុជា ស្លាប់៤នាក់ និងរបួស៩នាក់ ពីការបាញ់ប្រហារ របស់យោធាថៃ សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃ ដើម្បីបានស្លឹកឆ្នោត ហ៊ានយកជីវិតទ័ព-ពលរដ្ឋខ្លួន ធ្វើជាទុន ដើម្បីធ្វើសង្គ្រាម ជាមួយកម្ពុជា យោធាថៃ បាញ់គ្រាប់ ធ្លាក់ចូលក្នុងសាលាបឋមសិក្សាបុស្សធំ...
វ៉ាស៊ីនតោន៖ គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សារយៈពេល ៣ ថ្ងៃនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា ជាកន្លែងដែលភាគីទាំងពីរផ្តោតលើបញ្ហាទឹកដី និងការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញអាមេរិក Axios។ ប្រភពបានប្រាប់ Axios ថា ការពិភាក្សាលើបញ្ហាទឹកដីគឺ “ពិបាក” ខណៈដែលរុស្ស៊ី បន្តទាមទារឱ្យអ៊ុយក្រែន ដកខ្លួនចេញពីផ្នែកខ្លះនៃតំបន់ដុនបាស ដែលខ្លួនកំពុងគ្រប់គ្រង ខណៈដែលសហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើតគំនិតថ្មីៗ...
កំពង់ស្ពឺ៖ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក.កំពង់ស្ពឺ) ចុះសួសុខទុក្ខលោកស្រី សុខ ធារ៉ា អាយុ២៤ឆ្នាំ ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលទោ ឈឺន ឈុង ជាសមាជិក្រុមទី២ នៃកងអនុសេនាធំចល័តអាវុធហត្ថខេត្តកំពង់ស្ពឺ...
សៀមរាប ៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ ត្រូវរៀបចំកន្លែងស្នាក់នៅ ថែទាំសុខភាព និងផ្គត់ផ្គង់ស្បៀងឱ្យបានគ្រប់គ្រាន់ដល់ជនភៀសសឹក ដែលមកស្នាក់ក្នុងខេត្តសៀមរាប។ ការណែនាំរបស់ លោក ប្រាក់ សោភ័ណ នាឱកាសអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ត្រួតពិនិត្យប៉ុស្តិ៍សុខភាព និងកន្លែងស្នាក់នៅបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់សមរភូមិមកទីតាំងសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅវត្តប្រាសាទបូទុមមោង...