ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរ គឺពិតជាត្រឹមត្រូវ បង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គមសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធីបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ...
ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធអនឡាញ ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈយុទ្ធសាស្ត្រចំនួន៥...
គូឡាឡាំពួរ៖ ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ២ ឧសភា សណ្ឋាគារ នៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរណ៍ ដើម្បីសម្រួលដល់តម្រូវការនៃការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។ ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦...
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃពុធបានជំរុញឱ្យពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ចាកចេញបន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាបានបើកដែនអាកាសរបស់ខ្លួនឡើងវិញដោយផ្នែក។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសបានជំរុញឱ្យជនជាតិអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម សម្រាប់ព័ត៌មានអំពីជើងហោះហើរចេញប្រទេសនេះ។ សេចក្តីណែនាំនេះបានកត់សម្គាល់ថាពលរដ្ឋអាមេរិកក៏អាចចេញដំណើរតាមផ្លូវគោកទៅកាន់ប្រទេសអាមេនី អាស៊ែបៃហ្សង់ តួកគី និងតូមេនីស្ថានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់។ អ៊ីរ៉ង់ បានបិទដែនអាកាសរបស់ខ្លួនបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។...
បរទេស៖ ប្រទេសវៀតណាមកំពុងពិចារណាលើគម្រោងអាកាសចរណ៍ដែលមិនធ្លាប់មានពីមុនមក ដែលនឹងឃើញអាកាសយានដ្ឋានមួយត្រូវបានសាងសង់នៅលើកោះសិប្បនិម្មិតមួយនៅឯ Nha Trang ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ក្រសួងសំណង់របស់វៀតណាម បានដាក់សំណើសុំធ្វើវិសោធនកម្មផែនការមេអាកាសយានដ្ឋានជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ទៅរដ្ឋាភិបាលដើម្បីសុំការអនុម័ត។ យោងតាមព័ត៌មានរបស់រដ្ឋាភិបាល វារួមបញ្ចូលទាំងអាកាសយានដ្ឋានថ្មីទំហំ ៤៩៧ ហិកតានៅ Van Phong...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាបច្ចុប្បន្ននៅលើពិភពលោកមានការប្រែប្រួល ប៉ុន្តែមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ពុំមានការប្រែប្រួលឡើយ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅថ្ងៃទី២៣...
ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកជំនាញខាងភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន កំពុងបំភ្លៃព័ត៌មានមិនពិតទាក់ទងអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដើម្បីបន្ទោសបង្អាប់មកលើរាជរដ្ឋាភិបាល។ លោក សំ សឿន អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយបានថ្លែងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោកបានសង្កេតឃើញក្រុមប្រឆាំង និងសារព័ត៌មានខេមរភាសាគ្មានច្បាប់នៅក្រៅប្រទេសមួយចំនួន តែងតែបំភ្លៃព័ត៌មានមិនពិតទាក់ទងពលរដ្ឋគ្មានការងារធ្វើ និងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលមានចេតនាស្ដីបន្ទោសមកលើរាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា៖«បើតាមក្រសួងការងារ គឺអតីតពលករខ្មែរមកពីថៃប្រមាណជាង ៦៧ម៉ឺននាក់មានការងារធ្វើនៅក្នុងស្រុក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្នគរ សម្រេចបានវឌ្ឍនភាពការងារ៤៧,៦ % លឿនជាងផែនការ២,៦០% គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ មេសា លោក ផន រឹម បានគូសបញ្ជាក់ថា «ខ្ញុំបាទសូមជម្រាបជូនបណ្តាញព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី២២...
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជនថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការ របស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។...